caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 6

ម៉ាឌីណah · revelation order 112 · 5:6

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا قُمْتُمْ إِلَى ٱلصَّلَوٰةِ فَٱغْسِلُوا۟ وُجُوهَكُمْ وَأَيْدِيَكُمْ إِلَى ٱلْمَرَافِقِ وَٱمْسَحُوا۟ بِرُءُوسِكُمْ وَأَرْجُلَكُمْ إِلَى ٱلْكَعْبَيْنِ وَإِن كُنتُمْ جُنُبًا فَٱطَّهَّرُوا۟ وَإِن كُنتُم مَّرْضَىٰٓ أَوْ عَلَىٰ سَفَرٍ أَوْ جَآءَ أَحَدٌ مِّنكُم مِّنَ ٱلْغَآئِطِ أَوْ لَٰمَسْتُمُ ٱلنِّسَآءَ فَلَمْ تَجِدُوا۟ مَآءً فَتَيَمَّمُوا۟ صَعِيدًا طَيِّبًا فَٱمْسَحُوا۟ بِوُجُوهِكُمْ وَأَيْدِيكُم مِّنْهُ مَا يُرِيدُ ٱللَّهُ لِيَجْعَلَ عَلَيْكُم مِّنْ حَرَجٍ وَلَٰكِن يُرِيدُ لِيُطَهِّرَكُمْ وَلِيُتِمَّ نِعْمَتَهُۥ عَلَيْكُمْ لَعَلَّكُمْ تَشْكُرُونَ

Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! នៅពេលដែលពួកអ្នកមានបំណងចង់ប្រតិបត្តិសឡាត ចូរពួកអ្នកលាងមុខរបស់ពួកអ្នក និងដៃទាំងពីររបស់ពួកអ្នករហូតដល់កែងដៃ ហើយចូរពួកអ្នកជូតក្បាល និងលាងជើងទាំងពីររហូតដល់ភ្នែកគោល។ តែប្រសិនបើពួកអ្នកមានជូនុបវិញនោះ ពួកអ្នកត្រូវងូតទឹក(ជូនុប)។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬស្ថិតក្នុងការធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬប៉ះពាល់(រួមដំណេក)ជាមួយស្ត្រី តែពួកអ្នកគ្មានទឹក(ដើម្បីជម្រះសម្អាត)ទេនោះ ចូរពួកអ្នកតាយ៉ាំមុមនឹងដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃទាំងពីរ(ត្រឹមកដៃ)របស់ពួកអ្នកនឹងដីនោះចុះ។ អល់ឡោះជាម្ចាស់ទ្រង់មិនចង់ធ្វើឱ្យពួកអ្នកមានការលំបាកឡើយ ក៏ប៉ុន្តែទ្រង់ចង់ជម្រះសម្អាតពួកអ្នក និងដើម្បីជាការបំពេញនូវឧបការគុណរបស់ទ្រង់ចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកមាន បំណងសឡាត ចូរពួកអ្នកលាងមុខ និងដៃរហូតដល់កែងដៃ ព្រម ទាំងជូតក្បាលរបស់ពួកអ្នក និងលាងជើងរបស់ពួកអ្នករហូតដល់ ភ្នែកគោល។ ហើយប្រសិនបើពួកអ្នកមានជូនុប ពួកអ្នកត្រូវសំអាត ខ្លួនប្រាណ(ដោយងូតទឹក)។ ប្រសិនបើពួកអ្នកមានជម្ងឺ ឬធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬបានរួមរ័កជាមួយ ប្រពន្ធ ហើយគ្មានទឹកដើម្បីសំអាតនោះ ចូរពួកអ្នកតាយ៉ាំ មុំដោយប្រើដីស្អាត ហើយចូរពួកអ្នកជូតមុខនិងដៃទាំងពីររបស់ពួកអ្នកនឹង ដីនោះ។ អល់ឡោះមិនចង់ធ្វើឱ្យមានការលំបាកដល់ពួកអ្នកឡើយ ប៉ុន្ដែទ្រង់ចង់សំអាតពួកអ្នក និងដើម្បីបំពេញនៀកម៉ាត់របស់ទ្រង់ ដល់ពួកអ្នកប៉ុណ្ណោះ។ សង្ឃឹមថាពួកអ្នកនឹងថ្លែងអំណរគុណ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70