يَسْـَٔلُونَكَ مَاذَآ أُحِلَّ لَهُمْ قُلْ أُحِلَّ لَكُمُ ٱلطَّيِّبَٰتُ وَمَا عَلَّمْتُم مِّنَ ٱلْجَوَارِحِ مُكَلِّبِينَ تُعَلِّمُونَهُنَّ مِمَّا عَلَّمَكُمُ ٱللَّهُ فَكُلُوا۟ مِمَّآ أَمْسَكْنَ عَلَيْكُمْ وَٱذْكُرُوا۟ ٱسْمَ ٱللَّهِ عَلَيْهِ وَٱتَّقُوا۟ ٱللَّهَ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ
Khmer Translation - Rowwad Translation Centerពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នកថា៖ តើអ្វីខ្លះដែលគេអនុញ្ញាតឱ្យពួកគេ(អាចបរិភោគបាន)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ អល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតឱ្យពួកអ្នកនូវចំណីអាហារដែលល្អៗ និង(អនុញ្ញាត)ឱ្យបរិភោគសត្វទាំងឡាយដែលទទួលបានពីសត្វប្រមាញ់ដែលពួកអ្នកបង្ហាត់វាឱ្យចេះចាប់សត្វតាមបែបបទដែលអល់ឡោះបានបង្រៀនពួកអ្នក។ ដូចនេះ ចូរពួកអ្នកបរិភោគចុះនូវអ្វីដែលសត្វប្រមាញ់ចាប់បានឱ្យពួកអ្នក ហើយចូរពួកអ្នករំឭកព្រះនាមអល់ឡោះ(សូត្រពិសមិលឡះ)ទៅលើសត្វនោះចុះ។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។
Khmer Translation - Islamic Community Development Associationពួកគេនឹងសួរអ្នក(មូហាំម៉ាត់) តើអ្វីទៅដែលគេបាន អនុញ្ញាតឱ្យពួកគេ(បរិភោគ)? ចូរអ្នកនិយាយប្រាប់ថាៈ គេបាន អនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(អាហារដែលហាឡាល់) និងសត្វ ទាំងឡាយណាដែលអ្នកទទួលបានពីសត្វដែលអ្នកបង្ហាត់វាឱ្យចេះ ប្រមាញ់ រួមមានពពួកឆ្កែដែលពួកអ្នកបានបង្ហាត់វា ដូចអ្វីដែល អល់ឡោះបានបង្រៀនពួកអ្នក។ ចូរពួកអ្នកបរិភោគនូវសត្វដែលពួក វាចាប់មកឱ្យពួកអ្នកចុះ ហើយពួកអ្នកត្រូវរំលឹកឈ្មោះអល់ឡោះ (សូត្រពិសមិលឡះ)ពេលដែលបញ្ជូនសត្វនោះទៅប្រមាញ់។ ចូរ ពួកអ្នកខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជំរះ យ៉ាងរហ័សបំផុត។