caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 46

ម៉ាឌីណah · revelation order 92 · 4:46

مِّنَ ٱلَّذِينَ هَادُوا۟ يُحَرِّفُونَ ٱلْكَلِمَ عَن مَّوَاضِعِهِۦ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَٱسْمَعْ غَيْرَ مُسْمَعٍ وَرَٰعِنَا لَيًّۢا بِأَلْسِنَتِهِمْ وَطَعْنًا فِى ٱلدِّينِ وَلَوْ أَنَّهُمْ قَالُوا۟ سَمِعْنَا وَأَطَعْنَا وَٱسْمَعْ وَٱنظُرْنَا لَكَانَ خَيْرًا لَّهُمْ وَأَقْوَمَ وَلَٰكِن لَّعَنَهُمُ ٱللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا

Khmer Translation - Rowwad Translation Centerក្នុងចំណោមពួកយូដា មានអ្នកដែលកែប្រែបន្ទូលរបស់អល់ឡោះជាម្ចាស់ខុសពីកន្លែងដើមរបស់វា(ដែលទ្រង់បានបញ្ចុះមក) ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ តែពួកយើងមិនគោរពតាមឡើយ (ហើយពួកគេនិយាយទៀតថា)៖ ចូរអ្នកស្ដាប់(សម្តីពួកយើង) ប៉ុន្តែអ្នកបែរជាមិនព្រមស្តាប់ និងប្រើពាក្យ “រ៉អ៊ីណា” ដោយនិយាយបន្លំក្នុងចេតនាប្រមាថមាក់ងាយ(ចំពោះព្យាការី) និងចង់បង្ខូចសាសនាអ៊ីស្លាម។ តែប្រសិនបើពួកគេនិយាយថា៖ “ពួកយើងបានឮហើយ និងបានគោរពតាមហើយ (និងនិយាយថា)៖ សូមអ្នកស្តាប់(សម្តីពួកយើង) ហើយប្រើពាក្យ “អ៊ុនហ្ស៊ុរណា”(ជំនួសវិញ) វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ និងជាពាក្យដែលត្រឹមត្រូវជាង។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ ហេតុនេះ ពួកគេមិនមានជំនឿឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationនៅក្នុងចំណោមពួកយ៉ាហ៊ូទីមានអ្នកខ្លះកែប្រែបន្ទូលរបស់ អល់ឡោះឱ្យខុសពីកន្ល្លែងរបស់វា ហើយពួកគេនិយាយថាៈ ពួកយើង បានស្តាប់ឮហើយ តែពួកយើងមិនគោរពតាម ហើយចូរអ្នក(មូហាំម៉ាត់)ស្តាប់ពួកយើងដោយអ្នកមិនស្ដាប់ឮអ្វីៗទាំងអស់ ហើយ(ពួក គេនិយាយពាក្យថា)ឪរ៉អ៊ីណាឱដោយមិនដាច់ពីមាត់សោះ គឺដើម្បី បង្ខូចសាសនាអ៊ីស្លាម។ តែប្រសិនបើពួកគេនិយាយថាៈ ពួកយើង បានស្តាប់ឮនិងគោរពតាម ហើយសូមអ្នក(មូហាំម៉ាត់)ស្តាប់ និង ថែរក្សាពួកយើងផងនោះ គឺជាការប្រសើរបំផុតសម្រាប់ពួកគេ និង ជាពាក្យដែលត្រឹមត្រូវបំផុត។ ក៏ប៉ុន្តែអល់ឡោះបានដាក់បណ្ដាសា ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ហេតុនេះពួកគេគ្មាន ជំនឿឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70