يَٰٓأَيُّهَا ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ ءَامِنُوا۟ بِمَا نَزَّلْنَا مُصَدِّقًا لِّمَا مَعَكُم مِّن قَبْلِ أَن نَّطْمِسَ وُجُوهًا فَنَرُدَّهَا عَلَىٰٓ أَدْبَارِهَآ أَوْ نَلْعَنَهُمْ كَمَا لَعَنَّآ أَصْحَٰبَ ٱلسَّبْتِ وَكَانَ أَمْرُ ٱللَّهِ مَفْعُولًا
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលត្រូវបានគេប្រទានគម្ពីរឱ្យ! ចូរពួកអ្នកមានជំនឿលើអ្វីដែលយើងបានបញ្ចុះមក(ឱ្យព្យាការីមូហាំម៉ាត់)ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកអ្នក(នៃគម្ពីរតាវរ៉តនិងគម្ពីរអ៊ិញជីល) មុនពេលដែលយើងនឹងបំផ្លាញឥន្ទ្រីយារម្មណ៍ដែលមាននៅលើផ្ទៃមុខ និងបង្វិលវាដាក់ទៅផ្នែកខាងក្រោយវិញ ឬយើងដាក់បណ្ដាសាពួកគេ ដូចដែលយើងបានដាក់បណ្តាសាក្រុមដែលបំពានថ្ងៃសៅរ៍។ ហើយបទបញ្ជារបស់អល់ឡោះ គឺពិតជាត្រូវបានអនុវត្ត។
Khmer Translation - Islamic Community Development Associationឱបណ្តាអ្នកដែលគេបានផ្តល់គម្ពីរឱ្យ. ចូរពួកអ្នកជឿនឹង អ្វីដែលយើងបានបញ្ចុះ (គម្ពីរគួរអាន) ដើម្បីជាការបញ្ជាក់នូវគម្ពីរ ដែលមាននៅជាមួយពួកអ្នក មុនពេលដែលយើងបំផ្លាញមុខ(របស់ ពួកអ្នក) និងបង្វិលវាទៅខាងក្រោយខ្នង ឬយើងដាក់បណ្ដាសា ពួកគេ ដូចដែលយើងបានដាក់បណ្ដាសាចំពោះក្រុមដែលបានបំពាន នៅថ្ងៃសៅរ៍។ ហើយបទបញ្ជារបស់អល់ឡោះនឹងត្រូវបានអនុវត្ដ។