وَلَا جُنَاحَ عَلَيْكُمْ فِيمَا عَرَّضْتُم بِهِۦ مِنْ خِطْبَةِ ٱلنِّسَآءِ أَوْ أَكْنَنتُمْ فِىٓ أَنفُسِكُمْ عَلِمَ ٱللَّهُ أَنَّكُمْ سَتَذْكُرُونَهُنَّ وَلَٰكِن لَّا تُوَاعِدُوهُنَّ سِرًّا إِلَّآ أَن تَقُولُوا۟ قَوْلًا مَّعْرُوفًا وَلَا تَعْزِمُوا۟ عُقْدَةَ ٱلنِّكَاحِ حَتَّىٰ يَبْلُغَ ٱلْكِتَٰبُ أَجَلَهُۥ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ يَعْلَمُ مَا فِىٓ أَنفُسِكُمْ فَٱحْذَرُوهُ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ غَفُورٌ حَلِيمٌ
Khmer Translation - Rowwad Translation Centerហើយក៏គ្មានទោសពៃរ៍អ្វីដែរលើពួកអ្នកចំពោះអ្វីដែលពួកអ្នកបានបង្ហាញចេញ(ពីបំណង)នៃការស្តីដណ្តឹងស្ត្រី(ដែលស្ថិតនៅក្នុងរយៈពេលរង់ចាំអ៊ិទហ្ទះ) ឬក៏ពួកអ្នកលាក់ទុកក្នុងចិត្តរបស់ពួកអ្នកនោះ។ អល់ឡោះទ្រង់ដឹងថា ពួកអ្នកនឹងនឹកគិតដល់ពួកនាង ក៏ប៉ុន្តែពួកអ្នកមិនត្រូវសន្យាស្ងាត់ៗ(ថានឹងរៀបការ)ជាមួយពួកនាងឡើយ លើកលែងតែពួកអ្នកនិយាយនូវពាក្យសម្តីដែលសមរម្យប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលស្ថិតនៅក្នុងរយៈពេលរង់ចាំអ៊ិទហ្ទះឱ្យសោះ លុះត្រាតែផុតរយៈពេលកំណត់សិន។ ហើយចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងខ្លួនពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចទ្រង់ ហើយត្រូវដឹងចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាទន់ភ្លន់បំផុត។
Khmer Translation - Islamic Community Development Associationហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកឡើយនូវអ្វីដែល ពួកអ្នកបានលាតត្រដាងឬពួកអ្នកលាក់ទុកក្នុងចិត្ដពីការស្ដីដណ្ដឹង ស្ដ្រី(ក្នុងកំឡុងពេលដែលពួកនាងស្ថិតក្នុងរយៈពេលរង់ចាំ)។ អល់ឡោះដឹងថា ពិតប្រាកដណាស់ ពួកអ្នកនឹងនឹកគិតដល់ពួកនាង ប៉ុន្ដែពួកអ្នកមិនត្រូវសន្យាជាមួយពួកនាងដោយស្ងាតនោះទេ លើកលែងតែពួកអ្នកនិយាយនូវពាក្យសំដីដែលល្អប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសមេ្រចចិត្ដរៀបអាពាហ៍ពិពាហ៍(ជាមួយស្ដ្រី ដែលស្ថិតក្នុងការរង់ចាំ)ឱ្យសោះ លុះត្រាតែផុតរយៈពេលកំណត់ សិន។ ហើយពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីដែលមាននៅក្នុងខ្លួនពួកអ្នក ដូចេ្នះចូរពួកអ្នកកោតខ្លាចចំពោះ ទ្រង់។ ហើយពួកអ្នកត្រូវដឹងទៀតថាៈ ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអត់ធ្មត់។