caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 234

ម៉ាឌីណah · revelation order 87 · 2:234

وَٱلَّذِينَ يُتَوَفَّوْنَ مِنكُمْ وَيَذَرُونَ أَزْوَٰجًا يَتَرَبَّصْنَ بِأَنفُسِهِنَّ أَرْبَعَةَ أَشْهُرٍ وَعَشْرًا فَإِذَا بَلَغْنَ أَجَلَهُنَّ فَلَا جُنَاحَ عَلَيْكُمْ فِيمَا فَعَلْنَ فِىٓ أَنفُسِهِنَّ بِٱلْمَعْرُوفِ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

Khmer Translation - Rowwad Translation Centerអ្នកដែលបានស្លាប់ក្នុងចំណោមពួកអ្នក ហើយគេបានបន្សល់ទុកនូវភរិយា គឺចាំបាច់លើពួកនាងត្រូវតែរង់ចាំអ៊ិទហ្ទះរយៈពេលបួនខែដប់ថ្ងៃសិន។ ប្រសិនបើផុតរយៈពេលកំណត់របស់ពួកនាងហើយនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នក(អាណាព្យាបាល)ចំពោះអ្វីដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាង(តុបតែងរាងកាយ)ដោយសមរម្យនោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយអ្នកដែលទទួលមរណភាពក្នុងចំណោមពួកអ្នក ដោយពួកគេបន្សល់ទុកភរិយានោះ ពួកនាងត្រូវរង់ចាំរយៈពេល បួនខែដប់ថ្ងៃ។ ហើយនៅពេលដែលកាលកំណត់របស់ពួកនាងបាន ផុតហើយនោះ គឺគ្មានទោសពៃរ៍ចំពោះពួកអ្នក(អាណាព្យាបាល) ទេនូវអ្វីដែលពួកនាងធ្វើសម្រាប់ខ្លួននាងដោយស្របច្បាប់។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70