لَّا جُنَاحَ عَلَيْكُمْ إِن طَلَّقْتُمُ ٱلنِّسَآءَ مَا لَمْ تَمَسُّوهُنَّ أَوْ تَفْرِضُوا۟ لَهُنَّ فَرِيضَةً وَمَتِّعُوهُنَّ عَلَى ٱلْمُوسِعِ قَدَرُهُۥ وَعَلَى ٱلْمُقْتِرِ قَدَرُهُۥ مَتَٰعًۢا بِٱلْمَعْرُوفِ حَقًّا عَلَى ٱلْمُحْسِنِينَ
Khmer Translation - Rowwad Translation Centerគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នក ដរាបណាពួកអ្នកមិនទាន់បានរួមដំណេក(លើកដំបូង)ជាមួយពួកនាង ឬមិនទាន់ដាក់កំណត់ខាន់ស្លាជូនពួកនាងទេនោះ ប៉ុន្តែពួកអ្នកត្រូវផ្តល់ឱ្យពួកនាងនូវអ្វីមួយដែលធ្វើឱ្យពួកនាងរីករាយទៅតាមលទ្ធភាពដោយសមរម្យ ទោះបីគេជាអ្នកមានជីវភាពធូធារ ឬជាអ្នកមានជីវភាពខ្វះខាតក៏ដោយ។ នេះគឺជាកាតព្វកិច្ចលើបណ្តាអ្នកដែលសាងអំពើល្អ។
Khmer Translation - Islamic Community Development Associationគ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយ ប្រសិនបើពួកអ្នក លែងលះភរិយាមុននឹងរួមរ័ក(លើកដំបូង)ជាមួយពួកនាង ឬពុំទាន់ បានកំណត់ចំនួនខាន់ស្លាជូនពួកនាងទេនោះ។ ហើយចូរពួកអ្នកផ្ដល់ ឱ្យពួកនាងនូវទ្រព្យសម្បត្ដិណាមួយដ៏សមរម្យចំពោះអ្នកធូរធាទៅ តាមលទ្ធភាពរបស់គេ ហើយចំពោះអ្នកក្រក៏ទៅតាមលទ្ធភាពរបស់ គេដែរ។ នេះជាកាតព្វកិច្ចទៅលើបណ្ដាអ្នកដែលធ្វើល្អ។