caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 151

ម៉ាកកah · revelation order 55 · 6:151

قُلْ تَعَالَوْا۟ أَتْلُ مَا حَرَّمَ رَبُّكُمْ عَلَيْكُمْ أَلَّا تُشْرِكُوا۟ بِهِۦ شَيْـًٔا وَبِٱلْوَٰلِدَيْنِ إِحْسَٰنًا وَلَا تَقْتُلُوٓا۟ أَوْلَٰدَكُم مِّنْ إِمْلَٰقٍ نَّحْنُ نَرْزُقُكُمْ وَإِيَّاهُمْ وَلَا تَقْرَبُوا۟ ٱلْفَوَٰحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَلَا تَقْتُلُوا۟ ٱلنَّفْسَ ٱلَّتِى حَرَّمَ ٱللَّهُ إِلَّا بِٱلْحَقِّ ذَٰلِكُمْ وَصَّىٰكُم بِهِۦ لَعَلَّكُمْ تَعْقِلُونَ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យពួកអ្នកស្តាប់នូវអ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បានដាក់បម្រាមលើពួកអ្នកគឺ៖ ពួកអ្នកមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត ហើយត្រូវធ្វើល្អចំពោះឪពុកម្តាយ។ ពួកអ្នកមិនត្រូវសម្លាប់កូនខ្លួនឯងដោយសារ(ខ្លាច)ក្រនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយពួកអ្នកមិនត្រូវទៅជិត(បៀតបៀន)អំពើអសីលធម៌(ហ្ស៊ីណា)នោះឡើយ ទោះដោយបើកចំហ ឬលាក់បាំង។ ហើយពួកអ្នកក៏មិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់នោះដែរ លើកលែងតែដោយការពិត(មានហេតុផលត្រឹមត្រូវស្របច្បាប់)។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
Khmer Translation - Islamic Community Development Associationចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យ ពួកអ្នកស្ដាប់នូវអ្វីដែលម្ចាស់របស់ពួកអ្នកបានហាមឃាត់ពួកអ្នកថាៈ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះទ្រង់ឱ្យសោះ ហើយត្រូវធ្វើល្អជាមួយ ឪពុកម្ដាយ។ ហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ពួកអ្នក ដោយសារភាពក្រខ្សត់នោះឡើយ។ យើងជាអ្នកផ្ដល់លាភសក្ការៈ ដល់ពួកអ្នក និងពួកគេ(កូនចៅ)។ ហើយចូរពួកអ្នកកុំបៀតបៀន អំពើអាក្រក់(ហ្ស៊ីណា)ទោះបីដោយចំហ ឬដោយលាក់លៀម ក៏ដោយ។ ហើយចូរពួកអ្នកកុំសម្លាប់មនុស្សដែលអល់ឡោះបាន ហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាម ច្បាប់អ៊ីស្លាម)។ ទាំងនោះទ្រង់បានផ្ដែផ្ដាំវាចំពោះពួកអ្នកសង្ឃឹម ថា ពួកអ្នកគិតពិចារណា។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70