وَلَا تَقْرَبُوا۟ مَالَ ٱلْيَتِيمِ إِلَّا بِٱلَّتِى هِىَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُۥ وَأَوْفُوا۟ ٱلْكَيْلَ وَٱلْمِيزَانَ بِٱلْقِسْطِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا وَإِذَا قُلْتُمْ فَٱعْدِلُوا۟ وَلَوْ كَانَ ذَا قُرْبَىٰ وَبِعَهْدِ ٱللَّهِ أَوْفُوا۟ ذَٰلِكُمْ وَصَّىٰكُم بِهِۦ لَعَلَّكُمْ تَذَكَّرُونَ
Khmer Translation - Rowwad Translation Centerហើយពួកអ្នកមិនត្រូវបៀតបៀនទ្រព្យសម្បត្តិក្មេងកំព្រាឡើយ លើកលែងតែតាមវិធីសាស្ត្រដែលល្អ(ផ្តល់ផលប្រយោជន៍ដល់ក្មេងកំព្រានោះ) រហូតដល់គេធំពេញវ័យ។ ហើយចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងដោយសុក្រឹត។ យើងមិនដាក់បន្ទុកលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្តី ចូរពួកអ្នកនិយាយពាក្យពិត សូម្បីតែចំពោះសាច់ញាតិក៏ដោយ។ ហើយចូរពួកអ្នកអនុវត្តនូវកិច្ចសន្យារបស់អល់ឡោះ។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកកុំបៀតបៀនទ្រព្យសម្បត្ដិកូនកំព្រា លើកលែងតែតាមវិធីដែលមានប្រយោជន៍រហូតដល់គេពេញវ័យ។ ហើយចូរពួកអ្នកបំពេញរង្វាល់ និងការថ្លឹងប្រកបដោយយុត្ដិធម៌។ យើងមិនដាក់បន្ទុកបុគ្គលណាម្នាក់ឱ្យហួសពីសមត្ថភាពរបស់គេ ឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្ដី ចូរប្រកាន់ខ្ជាប់នូវ ភាពយុត្ដិធម៌ សូម្បីតែទាក់ទងនឹងសាច់សាលោហិតក៏ដោយ។ ហើយចូរពួកអ្នកបំពេញកិច្ចសន្យារបស់អល់ឡោះ។ ទាំងនេះទ្រង់ បានផ្ដែផ្ដាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។