قُلْ هَلُمَّ شُهَدَآءَكُمُ ٱلَّذِينَ يَشْهَدُونَ أَنَّ ٱللَّهَ حَرَّمَ هَٰذَا فَإِن شَهِدُوا۟ فَلَا تَشْهَدْ مَعَهُمْ وَلَا تَتَّبِعْ أَهْوَآءَ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا وَٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ وَهُم بِرَبِّهِمْ يَعْدِلُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកនាំមកនូវសាក្សីទាំងឡាយរបស់ពួកអ្នកដែលពួកគេបានធ្វើសាក្សីថា៖ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់បម្រាមចំពោះប្រការនេះមក។ ប្រសិនបើពួកគេធ្វើសាក្សី(ដោយគ្មានចំណេះដឹង)នោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ហើយនិងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ខណៈដែលពួកគេចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់)នោះ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំមកនូវ សាក្សីទាំងឡាយរបស់ពួកអ្នក ដែលពួកគេធ្វើសាក្សីថា ពិតប្រាកដ ណាស់ អល់ឡោះបានហាមឃាត់របស់ទាំងនេះ។ ហើយប្រសិនបើ ពួកគេបានធ្វើសាក្សី(កុហក) ចូរអ្នកកុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំអនុវត្ដតាមទំនើងចិត្ដរបស់ពួកដែលបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងពួកដែលមិនជឿថ្ងៃបរលោក ហើយ ពួកគេជាពួកដែលធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេឱ្យសោះ។