أَلَمْ تَرَ إِلَى ٱلَّذِى حَآجَّ إِبْرَٰهِـۧمَ فِى رَبِّهِۦٓ أَنْ ءَاتَىٰهُ ٱللَّهُ ٱلْمُلْكَ إِذْ قَالَ إِبْرَٰهِـۧمُ رَبِّىَ ٱلَّذِى يُحْىِۦ وَيُمِيتُ قَالَ أَنَا۠ أُحْىِۦ وَأُمِيتُ قَالَ إِبْرَٰهِـۧمُ فَإِنَّ ٱللَّهَ يَأْتِى بِٱلشَّمْسِ مِنَ ٱلْمَشْرِقِ فَأْتِ بِهَا مِنَ ٱلْمَغْرِبِ فَبُهِتَ ٱلَّذِى كَفَرَ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerតើអ្នកមិនបានឃើញទេឬ(ឱព្យាការីមូហាំម៉ាត់) អំពីជនម្នាក់ដែលអល់ឡោះបានប្រទានឱ្យគេនូវអំណាចជាសេ្ដចផែនដីបានជជែកដេញដោលនឹងព្យាការីអ៊ីព្រហ៊ីមអំពីព្រះជាម្ចាស់របស់គាត់នោះ? ពេលនោះ ព្យាការីអ៊ីព្រហ៊ីមបាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ គឺជាអ្នកប្រទានជីវិត និងជាអ្នកដកហូតជីវិត។ ជននោះបានតបវិញថា៖ យើងក៏ជាអ្នកប្រទានជីវិត និងដកហូតយកជីវិតដែរ។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់គេវិញថា៖ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលធ្វើឱ្យព្រះអាទិត្យរះចេញពីទិសខាងកើត។ ដូចនេះ ចូរអ្នកឱ្យព្រះអាទិត្យរះចេញពីទិសខាងលិចមកវិញម្តងមើល៍។ ពេលនោះ ជនដែលប្រឆាំងនោះក៏បានទាល់តម្រិះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)មិនបានដឹងទេឬអំពីអ្នក(ណាំរូត) ដែលបានដេញដោលសួរអ៊ីព្រហ៊ីមក្នុងរឿងម្ចាស់របស់គេដែល អល់ឡោះបានប្រទានអំណាចជាសេ្ដចដល់រូបគេ(ណាំរូត)? នៅ ពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ម្ចាស់របស់ខ្ញុំជាអ្នកប្រទានជីវិត និងដកហូតយកជីវិត។ គេ(ណាំរូត)បានតបថាៈ យើងក៏ជាអ្នក ប្រទានជីវិត និងដកហូតយកជីវិតដែរ។ អ៊ីព្រហ៊ីមបានតបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឱ្យព្រះអាទិត្យចេញពីទិសខាង កើត។ ដូចេ្នះ ចូរអ្នកឱ្យព្រះអាទិត្យនេះចេញពីទិសខាងលិចមកវិញ មើល. ពេលនោះអ្នកដែលប្រឆាំង(ណាំរូត)ក៏ទាល់តម្រិះ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។