caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 259

ម៉ាឌីណah · revelation order 87 · 2:259

أَوْ كَٱلَّذِى مَرَّ عَلَىٰ قَرْيَةٍ وَهِىَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحْىِۦ هَٰذِهِ ٱللَّهُ بَعْدَ مَوْتِهَا فَأَمَاتَهُ ٱللَّهُ مِا۟ئَةَ عَامٍ ثُمَّ بَعَثَهُۥ قَالَ كَمْ لَبِثْتَ قَالَ لَبِثْتُ يَوْمًا أَوْ بَعْضَ يَوْمٍ قَالَ بَل لَّبِثْتَ مِا۟ئَةَ عَامٍ فَٱنظُرْ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمْ يَتَسَنَّهْ وَٱنظُرْ إِلَىٰ حِمَارِكَ وَلِنَجْعَلَكَ ءَايَةً لِّلنَّاسِ وَٱنظُرْ إِلَى ٱلْعِظَامِ كَيْفَ نُنشِزُهَا ثُمَّ نَكْسُوهَا لَحْمًا فَلَمَّا تَبَيَّنَ لَهُۥ قَالَ أَعْلَمُ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Khmer Translation - Rowwad Translation Centerឬប្រៀបជាដូចអ្នកដែលបានឆ្លងកាត់ភូមិមួយដែលត្រូវបានបំផ្លាញខ្ទេចខ្ទីអស់(ទាំងមនុស្ស ទាំងលំនៅឋាន)។ ជននោះបានសួរថា៖ តើអល់ឡោះធ្វើឲ្យអ្នកភូមិនេះរស់ឡើងវិញយ៉ាងដូចមេ្ដចទៅ ក្រោយពីពួកគេបានស្លាប់ហើយនោះ? ពេលនោះ អល់ឡោះក៏បានធ្វើឱ្យគេស្លាប់រយៈពេលមួយរយឆ្នាំ។ ក្រោយមក ទ្រង់បានប្រោសគេឱ្យរស់ឡើងវិញ។ ទ្រង់បានសួរថា៖ តើអ្នកស្នាក់នៅទីនេះរយៈពេលប៉ុន្មានហើយ? គេបានឆ្លើយថា៖ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ ទ្រង់ក៏បានតបវិញថា៖ ផ្ទុយទៅវិញ អ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅកាន់ម្ហូបអាហារ និងភេសជ្ជៈរបស់អ្នក តើវាឥតមានប្រែប្រួលទេឬ? ហើយចូរអ្នកមើលទៅកាន់សត្វលារបស់អ្នក។ (យើងធ្វើដូច្នេះ)គឺដើម្បីយើងយកអ្នកធ្វើជាភស្ដុតាងសម្រាប់មនុស្សលោក។ ហើយចូរអ្នកមើលទៅឆ្អឹងទាំងនោះ តើយើងផ្គុំវាចូលគ្នា បន្ទាប់មក ស្រោបវាដោយសាច់វិញយ៉ាងដូចម្តេច? នៅពេលដែលការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់គេបែបនេះ គេក៏និយាយថា៖ (ពេលនេះ)ខ្ញុំដឹងហើយថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មានអានុភាពលើអី្វៗទាំងអស់។
Khmer Translation - Islamic Community Development Associationឬមួយដូចអ្នក(អ៊ូហ្សៃរ)ដែលបានឆ្លងកាត់ភូមិមួយ ដែលវាខេ្ទចខ្ទីអស់(មនុស្សនិងលំនៅដ្ឋាន)។ គាត់បាននិយាយថាៈ តើអល់ឡោះនឹងបង្កើតឡើងវិញយ៉ាងដូចមេ្ដចទៅក្រោយពីការ ខេ្ទចខ្ទីរបស់វាហើយនោះ? ដូចេ្នះអល់ឡោះបានធ្វើឱ្យគាត់ស្លាប់ រយៈពេលមួយរយឆ្នាំ ក្រោយមកអល់ឡោះបានប្រោសគាត់ឡើង វិញរួចសួរថាៈ តើអ្នកនៅទីនេះរយៈពេលប៉ុន្មានហើយ? គាត់ឆ្លើយ ថាៈ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ អល់ឡោះ តបវិញថាៈ តាមពិតអ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅម្ហូបអាហារនិងភេសជ្ជៈរបស់អ្នកចុះ វាមិនប្រែ ប្រួលទេ។ ហើយចូរអ្នកមើលទៅសត្វលារបស់អ្នក (តើអល់ឡោះ ធ្វើឱ្យវារស់ឡើងវិញយ៉ាងដូចមេ្ដចបន្ទាប់ពីឆ្អឹងរបស់វារាយប៉ាយ អស់ហើយនោះ)។ ហើយធ្វើដូចេ្នះ គឺដើម្បីយើងយកអ្នកធ្វើជា ភស្ដុតាងសម្រាប់មនុស្សលោក។ ហើយចូរអ្នកមើលទៅឆ្អឹង តើ យើងរៀបភ្ជាប់គ្នាវិញយ៉ាងដូចមេ្ដចបន្ទាប់ពីយើងស្រោបវាដោយ សាច់វិញនោះ? ហើយនៅពេលដែលភាពជាក់ស្ដែងបានបង្ហាញ ចំពោះគាត់ គាត់ក៏បាននិយាយថាៈ (ពេលនេះ)ខ្ញុំដឹងថា ពិតប្រាកដ ណាស់ អល់ឡោះមានអានុភាពលើអី្វៗទាំងអស់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70