caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 257

ម៉ាឌីណah · revelation order 87 · 2:257

ٱللَّهُ وَلِىُّ ٱلَّذِينَ ءَامَنُوا۟ يُخْرِجُهُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَٱلَّذِينَ كَفَرُوٓا۟ أَوْلِيَآؤُهُمُ ٱلطَّٰغُوتُ يُخْرِجُونَهُم مِّنَ ٱلنُّورِ إِلَى ٱلظُّلُمَٰتِ أُو۟لَٰٓئِكَ أَصْحَٰبُ ٱلنَّارِ هُمْ فِيهَا خَٰلِدُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះជាអ្នកគាំពារបណ្ដាអ្នកមានជំនឿ ដោយបពោ្ចញពួកគេពីភាពងងឹត(នៃភាពគ្មានជំនឿនិងភាពល្ងង់ខ្លៅ) ទៅកាន់ពន្លឺ(នៃសេចក្តីជំនឿនិងចំណេះដឹង)។ រីឯពួកគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺតហ្គូត (ព្រះនានានិងរូបបដិមាទាំងឡាយ) ដោយពួកវាបញ្ចេញពួកគេអំពីពន្លឺទៅកាន់ភាពងងឹតសូន្យសុង។ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Khmer Translation - Islamic Community Development Associationអល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ ដោយ ទ្រង់បពោ្ចញពួកគេពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ (មានជំនឿ)។ រីឯពួកដែលគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺតហ្គូតដែលពួកវាបពោ្ចញពួកគេពីភាពមានពន្លឺទៅកាន់ភាពងងឹត សូន្យសុង។ ពួកទាំងនេះជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះ ជាអមតៈ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70