caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Tawba វាក្យខណ្ឌ 120

ម៉ាឌីណah · revelation order 113 · 9:120

مَا كَانَ لِأَهْلِ ٱلْمَدِينَةِ وَمَنْ حَوْلَهُم مِّنَ ٱلْأَعْرَابِ أَن يَتَخَلَّفُوا۟ عَن رَّسُولِ ٱللَّهِ وَلَا يَرْغَبُوا۟ بِأَنفُسِهِمْ عَن نَّفْسِهِۦ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِى سَبِيلِ ٱللَّهِ وَلَا يَطَـُٔونَ مَوْطِئًا يَغِيظُ ٱلْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَّيْلًا إِلَّا كُتِبَ لَهُم بِهِۦ عَمَلٌ صَٰلِحٌ إِنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُحْسِنِينَ

Khmer Translation - Rowwad Translation Centerចំពោះអ្នក(អ្នកមានជំនឿ)ដែលរស់នៅក្រុងម៉ាទីណះ និងពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកគេ គឺពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនស្រលាញ់ខ្លួនឯងជាងគាត់(អ្នកនាំសារមូហាំម៉ាត់)នោះដែរ។ នោះគឺដោយសារតែការស្រេកទឹក ការនឿយហត់ និងការស្រេកឃ្លានមិនប៉ះពាល់ដល់ពួកគេនៅក្នុង(ការតស៊ូក្នុង)មាគ៌ារបស់អល់ឡោះឡើយ។ ពួកគេមិនឈានជើងទៅកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមានកំហឹង ហើយពួកគេក៏មិនដែលជួបប្រទះនូវគ្រោះអ្វីពីសត្រូវនោះដែរ ក្រៅពីអ្វីដែលគេបានកត់ត្រាឱ្យពួកគេនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើល្អឡើយ។
Khmer Translation - Islamic Community Development Associationចំពោះប្រជាជននៅក្រុងម៉ាឌីណះ និងពួកអារ៉ាប់ជនបទ ដែលនៅជុំវិញពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះ (ពេលមានសង្គ្រាម)ឡើយ ហើយពួកគេក៏មិនស្រឡាញ់ខ្លួនរបស់ ពួកគេជាងរូបគាត់(អ្នកនាំសារ)ដែរ។ ទាំងនោះគឺដោយសារតែការ សេ្រកទឹក និងការហត់នឿយ និងការសេ្រកឃ្លានមិនបង្កផលប៉ះ ពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្គ្រាម)។ ហើយ ពួកគេមិនឈានជើងទៅទីកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមាន កំហឹងឡើយ ហើយក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដែរ។ ផ្ទុយទៅវិញត្រូវបានគេកត់ត្រាសម្រាប់ពួកគេនូវអំពើល្អ ដោយសារប្រការទាំងនេះ។ ពិតប្រាកដណាស់ អល់ឡោះពិតជា មិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកសាងអំពើល្អឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70