caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Talaaq វាក្យខណ្ឌ 1

ម៉ាឌីណah · revelation order 99 · 65:1

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يَٰٓأَيُّهَا ٱلنَّبِىُّ إِذَا طَلَّقْتُمُ ٱلنِّسَآءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحْصُوا۟ ٱلْعِدَّةَ وَٱتَّقُوا۟ ٱللَّهَ رَبَّكُمْ لَا تُخْرِجُوهُنَّ مِنۢ بُيُوتِهِنَّ وَلَا يَخْرُجْنَ إِلَّآ أَن يَأْتِينَ بِفَٰحِشَةٍ مُّبَيِّنَةٍ وَتِلْكَ حُدُودُ ٱللَّهِ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَقَدْ ظَلَمَ نَفْسَهُۥ لَا تَدْرِى لَعَلَّ ٱللَّهَ يُحْدِثُ بَعْدَ ذَٰلِكَ أَمْرًا

Khmer Translation - Rowwad Translation Centerឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលពួកអ្នក(ចង់)លែងលះភរិយា គឺពួកអ្នកត្រូវលែងលះពួកនាងនៅក្នុងអ៊ិតហ្ទះរបស់ពួកនាង និងត្រូវចងចាំ(រយៈពេលនៃ)អ៊ិតហ្ទះនោះផង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ពួកអ្នកមិនត្រូវបណេ្ដញពួកនាងចេញពីផ្ទះរបស់ពួកនាងនោះឡើយ ហើយពួកនាងក៏មិនត្រូវចាកចេញ(ដោយចិត្ដឯង)នោះដែរ លើកលែងតែពួកនាងបានប្រព្រឹត្ដនូវទង្វើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ នោះហើយជាព្រំដែន(ច្បាប់)របស់អល់ឡោះ។ ហើយជនណាដែលបានបំពានព្រំដែន(ច្បាប់)របស់អល់ឡោះ គឺគេពិតជាបានបំពានលើខ្លួនឯង។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឱ្យកិច្ចការអ្វីមួយកើតឡើងបន្ទាប់ពីនោះក៏ថាបាន។
Khmer Translation - Islamic Community Development Associationឱណាពី. នៅពេលពួកអ្នកលែងលះភរិយា ចូរពួកអ្នកលែង លះពួកនាងតាមអ៊ីតដះរបស់ពួកនាង(ពេលជ្រះស្អាតពីឈាមរដូវ និងមិនទាន់បានរួមរ័ក)។ ហើយចូរពួកអ្នករាប់ពេលវេលានោះផង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ចូរពួកអ្នកកុំបណេ្ដញពួកនាងចេញពីលំនៅដ្ឋានរបស់ពួកនាង ហើយ ពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ លើកលែងតែពួក នាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ នោះជា ច្បាប់របស់អល់ឡោះ។ ហើយអ្នកណាដែលបំពាននឹងច្បាប់របស់ អល់ឡោះ គឺគេពិតជាបានបំពានលើខ្លួនឯង។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឱ្យរឿងថ្មីមួយកើតឡើងបន្ទាប់ពី(ការ លែងលះ)នោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70