يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ شَهَٰدَةُ بَيْنِكُمْ إِذَا حَضَرَ أَحَدَكُمُ ٱلْمَوْتُ حِينَ ٱلْوَصِيَّةِ ٱثْنَانِ ذَوَا عَدْلٍ مِّنكُمْ أَوْ ءَاخَرَانِ مِنْ غَيْرِكُمْ إِنْ أَنتُمْ ضَرَبْتُمْ فِى ٱلْأَرْضِ فَأَصَٰبَتْكُم مُّصِيبَةُ ٱلْمَوْتِ تَحْبِسُونَهُمَا مِنۢ بَعْدِ ٱلصَّلَوٰةِ فَيُقْسِمَانِ بِٱللَّهِ إِنِ ٱرْتَبْتُمْ لَا نَشْتَرِى بِهِۦ ثَمَنًا وَلَوْ كَانَ ذَا قُرْبَىٰ وَلَا نَكْتُمُ شَهَٰدَةَ ٱللَّهِ إِنَّآ إِذًا لَّمِنَ ٱلْـَٔاثِمِينَ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! កាលណាសេចក្តីស្លាប់បានខិតជិតមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឱ្យគេរកមនុស្សពីរនាក់ដែលយុត្តិធម៌ក្នុងចំណោមពួកអ្នក(អ្នកមូស្លីម) ឬអ្នកផ្សេងក្រៅពីពួកអ្នក(អ្នកមិនមែនមូស្លីម)ឱ្យធ្វើសាក្សីនៅពេលធ្វើពាក្យបណ្តាំ ប្រសិនបើពួកអ្នកស្ថិតក្នុងការធ្វើដំណើរ ហើយគ្រោះមរណៈបានមកដល់ពួកអ្នក។ ចូរពួកអ្នកឃាត់គេទាំងពីរទុកសិនបន្ទាប់ពីសឡាតណាមួយ ប្រសិនបើពួកអ្នកមានការសង្ស័យ(ចំពោះការធ្វើសាក្សីរបស់គេទាំងពីរ) រួចឱ្យពួកគេទាំងពីរស្បថចំពោះអល់ឡោះជាម្ចាស់ថា៖ ពួកយើងមិនយកពាក្យសម្បថនេះទៅដោះដូរនឹងកម្រៃណាមួយឡើយ ទោះបីជាសាច់ញាតិក៏ដោយ ហើយពួកយើងក៏មិនលាក់បាំងការធ្វើសាក្សីរបស់អល់ឡោះនោះដែរ។ ពិតណាស់ ប្រសិនបើពួកយើងធ្វើដូចេ្នះ នោះពួកយើងនឹងស្ថិតក្នុងចំណោមអ្នកដែលសាងបាបកម្មជាមិនខាន។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកមានជំនឿ. នៅពេលអ្នកណាម្នាក់ក្នុង ចំណោមពួកអ្នកជិតស្លាប់ ពេលនោះគេចង់ធ្វើបណ្ដាំមរកត ចូរឱ្យ គេរកសាក្សីពីរនាក់ដែលមានភាពយុត្ដិធម៌ក្នុងចំណោមពួកអ្នក (មូស្លីម) ឬពីរនាក់ផ្សេងទៀតក្រៅពីពួកអ្នក(មិនមែនមូស្លីម) ប្រសិនបើពួកអ្នកធ្វើដំណើរនៅលើផែនដី នៅពេលនោះគ្រោះ មរណៈបានប៉ះទង្គិចដល់ពួកអ្នក។ ប្រសិនបើពួកអ្នកមានការមន្ទិល សង្ស័យ(ចំពោះសាក្សីពីរនាក់នោះ) ពួកអ្នកត្រូវហាមឃាត់គេ ទាំងពីរបន្ទាប់ពីសឡាតរួច ដើម្បីឱ្យគេទាំងពីរស្បថនឹងអល់ឡោះ ថា ពួកយើងមិនលក់ការស្បថនេះនឹងតម្លៃណាមួយឡើយ ទោះបី ជាសាច់ញាតិក៏ដោយ ហើយពួកយើងក៏មិនលាក់បាំងការធ្វើសាក្សី របស់អល់ឡោះដែរ។ ពិតប្រាកដណាស់ បើមិនដូចេ្នះទេ ពួកយើង នឹងស្ថិតក្នុងចំណោមពួកដែលសាងបាបកម្មជាមិនខាន។