فَإِنْ عُثِرَ عَلَىٰٓ أَنَّهُمَا ٱسْتَحَقَّآ إِثْمًا فَـَٔاخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ ٱلَّذِينَ ٱسْتَحَقَّ عَلَيْهِمُ ٱلْأَوْلَيَٰنِ فَيُقْسِمَانِ بِٱللَّهِ لَشَهَٰدَتُنَآ أَحَقُّ مِن شَهَٰدَتِهِمَا وَمَا ٱعْتَدَيْنَآ إِنَّآ إِذًا لَّمِنَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerក្រោយមកប្រសិនបើគេរកឃើញថា គេទាំងពីរសាកសម្យនឹងទទួលបាបកម្ម(ភូតកុហកនៅក្នុងការធ្វើសាក្សី និងការស្បថ) ដូចេ្នះ ចូរឱ្យគេរកសាក្សីពីរនាក់ទៀតមកជំនួសវិញ ដែលជាសាច់ញាតិជិតបំផុតរបស់អ្នកស្លាប់ រួចឱ្យគេទាំងពីរស្បថនឹងអល់ឡោះជាម្ចាស់ថា៖ ការធ្វើសាក្សីរបស់ពួកយើង គឺត្រឹមត្រូវជាងការធ្វើសាក្សីរបស់គេទាំងពីរ(សាក្សីមុន) ហើយពួកយើងមិនបំពានសម្បថនោះទេ។ ពិតណាស់ ប្រសិនបើពួកយើងធ្វើដូចេ្នះ នោះពួកយើងនឹងស្ថិតក្នុងចំណោមអ្នកដែលបំពានជាមិនខាន។
Khmer Translation - Islamic Community Development Associationក្រោយមកប្រសិនបើគេ(អាណាព្យាបាលអ្នកស្លាប់) រកឃើញពិតប្រាកដថាសាក្សីទាំងពីរនោះបានធ្វើបាបកម្ម(ធ្វើសាក្សី កុហក)វិញ ដូចេ្នះពីរនាក់ផេ្សងទៀតក្នុងចំណោមសាច់ញាតិដែល ជិតបំផុតរបស់អ្នកស្លាប់មានសិទិ្ធត្រូវជំនួសតំណែងរបស់គេទាំងពីរ (ក្នុងការធ្វើសាក្សី) ហើយគេទាំងពីរត្រូវស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ការធ្វើសាក្សីរបស់ពួកយើងវាត្រឹមត្រូវជាងការ ធ្វើសាក្សីរបស់គេទាំងពីរ ហើយពួកយើងមិនបានបំពានឡើយ បើ មិនដូច្នោះទេ ពួកយើងពិតជានឹងស្ថិតក្នុងចំណោមពួកដែលបំពាន ជាមិនខាន។