لَا يُكَلِّفُ ٱللَّهُ نَفْسًا إِلَّا وُسْعَهَا لَهَا مَا كَسَبَتْ وَعَلَيْهَا مَا ٱكْتَسَبَتْ رَبَّنَا لَا تُؤَاخِذْنَآ إِن نَّسِينَآ أَوْ أَخْطَأْنَا رَبَّنَا وَلَا تَحْمِلْ عَلَيْنَآ إِصْرًا كَمَا حَمَلْتَهُۥ عَلَى ٱلَّذِينَ مِن قَبْلِنَا رَبَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِۦ وَٱعْفُ عَنَّا وَٱغْفِرْ لَنَا وَٱرْحَمْنَآ أَنتَ مَوْلَىٰنَا فَٱنصُرْنَا عَلَى ٱلْقَوْمِ ٱلْكَٰفِرِينَ
Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាដែលបានសាងអំពើល្អ គឺទទួលបានផលបុណ្យនៃទង្វើនោះ ហើយជនណាដែលបានសាងអំពើអាក្រក់ គឺនឹងទទួលបានផលអាក្រក់នៃបាបកម្មនោះ។ (ពួកគេបានបួងសួងថា៖) ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងនូវអ្វីដែលពួកយើងបានភេ្លចភ្លាំង ឬប្រព្រឹត្តខុសឆ្គង។ ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់កាតព្វកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើង។ ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យ និងអភ័យទោស ព្រមទាំងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពាររបស់ពួកយើង។ ហេតុនេះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យយកឈ្នះលើក្រុមដែលគ្មានជំនឿផងចុះ។
Khmer Translation - Islamic Community Development Associationអល់ឡោះមិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាព របស់គេឡើយ។ អ្នកណាបានសាងអំពើល្អគឺទទួលបានផលល្អ ហើយ អ្នកណាបានសាងអំពើអាក្រក់គឺទទួលបានផលអាក្រក់។ ឱម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាកុំចាប់កំហុសពួកយើងអី្វ ប្រសិនបើ ពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា។ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី។ ឱម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែល គ្មានលទ្ធភាពសម្រាប់ពួកយើងនឹងធ្វើវា។ ហើយសូមទ្រង់មេត្ដា អធ្យាស្រ័យដល់ពួកយើង និងអភ័យទោសដល់ពួកយើងនិងអាណិត ស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង ដូចេ្នះសូម ទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជំនះលើក្រុមដែលប្រឆាំងផង។