ءَامَنَ ٱلرَّسُولُ بِمَآ أُنزِلَ إِلَيْهِ مِن رَّبِّهِۦ وَٱلْمُؤْمِنُونَ كُلٌّ ءَامَنَ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّن رُّسُلِهِۦ وَقَالُوا۟ سَمِعْنَا وَأَطَعْنَا غُفْرَانَكَ رَبَّنَا وَإِلَيْكَ ٱلْمَصِيرُ
Khmer Translation - Rowwad Translation Centerអ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើរាល់អ្វីទាំងអស់ដែលគេបានបញ្ចុះមកឱ្យគាត់ពីព្រះជាម្ចាស់របស់គាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់ទ្រង់(ដោយជឿអ្នកខ្លះ ហើយបដិសេធអ្នកខ្លះទៀត)ឡើយ។ ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងបានឮ និងបានប្រតិបត្តិតាមហើយ។ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ឱព្រះជាម្ចាស់របស់ពួកយើង! ហើយកន្លែងវិលត្រឡប់(របស់ពួកយើង) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។
Khmer Translation - Islamic Community Development Associationអ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលម្ចាស់ របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នា ដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះនិងបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ និងបណ្ដាគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នក នាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា) ពួកយើងមិនបែង ចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ អល់ឡោះនោះឡើយ។ ហើយពួកគេបានអះអាងថាៈ ពួកយើង បានឮនិងអនុវត្ដតាម(រាល់បទបញ្ជារបស់ទ្រង់)។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង ហើយ ចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។