caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 272

ម៉ាឌីណah · revelation order 87 · 2:272

لَّيْسَ عَلَيْكَ هُدَىٰهُمْ وَلَٰكِنَّ ٱللَّهَ يَهْدِى مَن يَشَآءُ وَمَا تُنفِقُوا۟ مِنْ خَيْرٍ فَلِأَنفُسِكُمْ وَمَا تُنفِقُونَ إِلَّا ٱبْتِغَآءَ وَجْهِ ٱللَّهِ وَمَا تُنفِقُوا۟ مِنْ خَيْرٍ يُوَفَّ إِلَيْكُمْ وَأَنتُمْ لَا تُظْلَمُونَ

Khmer Translation - Rowwad Translation Centerពុំមែនជាកាតព្វកិច្ចរបស់អ្នកនោះទេ(ឱព្យាការីមូហាំម៉ាត់)ក្នុងការផ្តល់ការចង្អុលបង្ហាញដល់ពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលទ្រង់ប្រទានការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការល្អនោះ គឺសម្រាប់ខ្លួនពួកអ្នក។ ពួកអ្នកមិនត្រូវបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីប្រការល្អនោះ គេនឹងតបស្នងដល់ពួកអ្នកវិញ ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ។
Khmer Translation - Islamic Community Development Associationពុំមែនជាកាតព្វកិច្ចរបស់អ្នក(មូហាំម៉ាត់)ក្នុងការ ចង្អុលបង្ហាញដល់ពួកគេ(ពួកគ្មានជំនឿ)នោះទេ។ ក៏ប៉ុន្ដែអល់ឡោះ ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយអ្វីដែល ពួកអ្នកបរិច្ចាគអំពីទ្រព្យសម្បត្ដិដែលល្អគឺសម្រាប់ពួកអ្នកផ្ទាល់។ ហើយពួកអ្នកមិនបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការ យល់ព្រមពីអល់ឡោះប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពី ទ្រព្យសម្បត្ដិដែលល្អ អល់ឡោះប្រាកដជាបំពេញផលបុណ្យចំពោះ ពួកអ្នកវិញ ដោយពួកអ្នកនឹងមិនត្រូវគេបំពានឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70