إِن تُبْدُوا۟ ٱلصَّدَقَٰتِ فَنِعِمَّا هِىَ وَإِن تُخْفُوهَا وَتُؤْتُوهَا ٱلْفُقَرَآءَ فَهُوَ خَيْرٌ لَّكُمْ وَيُكَفِّرُ عَنكُم مِّن سَيِّـَٔاتِكُمْ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
Khmer Translation - Rowwad Translation Centerប្រសិនបើពួកអ្នកលាតត្រដាងការបរិច្ចាគ(របស់ពួកអ្នក) វាគឺជាការបរិច្ចាគទានមួយដ៏ល្អ។ តែប្រសិនបើពួកអ្នកលាក់បាំងវា ហើយផ្ដល់វាដល់ជនក្រីក្រនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក(ជាងការលាតត្រដាងឱ្យគេឃើញ) ហើយគេនឹងជម្រុះចោលនូវបាបកម្មរបស់ពួកអ្នកចេញអំពីពួកអ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationប្រសិនបើពួកអ្នកលាតត្រដាងនូវការបរិច្ចាគទានទាំង ឡាយគឺជាការល្អ។ តែប្រសិនបើពួកអ្នកលាក់កំបាំងការបរិច្ចាគ និង ផ្ដល់វាដល់អ្នកក្រីក្រនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះនឹងលុបលាងបាបកម្មនានារបស់ពួកអ្នក។ ហើយ អល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។