caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 144

ម៉ាឌីណah · revelation order 87 · 2:144

قَدْ نَرَىٰ تَقَلُّبَ وَجْهِكَ فِى ٱلسَّمَآءِ فَلَنُوَلِّيَنَّكَ قِبْلَةً تَرْضَىٰهَا فَوَلِّ وَجْهَكَ شَطْرَ ٱلْمَسْجِدِ ٱلْحَرَامِ وَحَيْثُ مَا كُنتُمْ فَوَلُّوا۟ وُجُوهَكُمْ شَطْرَهُۥ وَإِنَّ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ لَيَعْلَمُونَ أَنَّهُ ٱلْحَقُّ مِن رَّبِّهِمْ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا يَعْمَلُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានឃើញអ្នក(ឱព្យាការីមូហាំម៉ាត់)បែរមុខរបស់អ្នកសម្លឹងមើលទៅលើមេឃ(រង់ចាំវ៉ាហ៊ី)។ ដូចនេះ យើងពិតជានឹងបង្វែរអ្នកទៅកាន់ទិសគិបឡាត់មួយដែលអ្នកពេញចិត្ត។ ដូច្នេះ ចូរអ្នកបែរមុខរបស់អ្នកតម្រង់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសនោះចុះ(នៅពេលប្រតិបត្តិសឡាត)។ ហើយជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យ(ពួកយូដានិងពួកគ្រឹស្ទាន) ពួកគេដឹងយ៉ាងច្បាស់ថា ពិតប្រាកដណាស់ វា(ការផ្លាស់ប្ដូរទិសគិបឡាត់) គឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដឡើយ។
Khmer Translation - Islamic Community Development Associationជាការពិតណាស់ យើងឃើញមុខរបស់អ្នក(មូហាំម៉ាត់) ងើយសម្លឹងទៅលើមេឃ(នៅពេលបួងសួងសុំ)។ ហេតុនេះ យើង ពិតជានឹងបំបែរអ្នកឆ្ពោះទៅគីបឡាត់ដែលអ្នកពេញចិត្ដនឹងវា។ ដូចេ្នះ ចូរអ្នកបែរមុខរបស់អ្នកទៅទិសម៉ាស្ជិទិលហារ៉មចុះ។ ហើយ ទោះបីពួកអ្នកនៅទីណាក៏ដោយ ចូរពួកអ្នកបែរមុខ(សឡាត)របស់ ពួកអ្នកទៅរកទិសនោះ។ ហើយជាការពិតណាស់ ពួកដែលត្រូវបាន គេផ្ដល់គម្ពីរ(យ៉ាហ៊ូទី និងណាសរ៉នី)នោះ ពួកគេដឹងយ៉ាងច្បាស់ ថា(ការផ្លាស់ប្ដូរគីបឡាត់) វាគឺជាការពិតមកពីម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70