caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 143

ម៉ាឌីណah · revelation order 87 · 2:143

وَكَذَٰلِكَ جَعَلْنَٰكُمْ أُمَّةً وَسَطًا لِّتَكُونُوا۟ شُهَدَآءَ عَلَى ٱلنَّاسِ وَيَكُونَ ٱلرَّسُولُ عَلَيْكُمْ شَهِيدًا وَمَا جَعَلْنَا ٱلْقِبْلَةَ ٱلَّتِى كُنتَ عَلَيْهَآ إِلَّا لِنَعْلَمَ مَن يَتَّبِعُ ٱلرَّسُولَ مِمَّن يَنقَلِبُ عَلَىٰ عَقِبَيْهِ وَإِن كَانَتْ لَكَبِيرَةً إِلَّا عَلَى ٱلَّذِينَ هَدَى ٱللَّهُ وَمَا كَانَ ٱللَّهُ لِيُضِيعَ إِيمَٰنَكُمْ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌ رَّحِيمٌ

Khmer Translation - Rowwad Translation Centerក៏ដូចគ្នាដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយដែលឈរនៅកណ្តាលដើម្បីឲ្យពួកអ្នកធ្វើជាសាក្សីចំពោះមនុស្សលោក និងដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកវិញផងដែរ។ ហើយយើងមិនបានធ្វើការបង្វែរទិសគិបឡាត់ដែលអ្នកធ្លាប់បានតម្រង់ទៅកាន់នោះឡើយ លើកលែងតែដើម្បីយើងដឹងថា តើអ្នកណាដែលដើរតាមអ្នកនាំសារពីក្នុងចំណោមអ្នកដែលងាកចេញ(ប្រឆាំង)ប៉ុណ្ណោះ។ ហើយជាការពិតណាស់ វា(ការបង្វែរទិសគិបឡាត់) ជាកិច្ចការដ៏ធំធេងបំផុត លើកលែងតែជនណាដែលអល់ឡោះទ្រង់បានចង្អុលបង្ហាញប៉ុណ្ណោះ។ ហើយអល់ឡោះមិនធ្វើឲ្យសេចក្តីជំនឿរបស់ពួកអ្នក(ចំពោះទ្រង់)ក្លាយជាឥតប្រយោជន៍នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់បំផុតចំពោះមនុស្សលោក។
Khmer Translation - Islamic Community Development Associationដូច្នោះដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយ ប្រកបដោយយុត្ដិធម៌ ដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីលើមនុស្សលោក ហើយអ្នកនាំសារ(មូហាំម៉ាត់)ជាសាក្សីលើពួកអ្នក(នៅថ្ងៃបរ-លោក)។ ហើយយើងមិនបានបង្វែរគីបឡាត់ដែលអ្នកធ្លាប់តម្រង់ នោះឡើយ លើកលែងតែដើម្បីយើងសាកល្បងអ្នកដែលដើរតាម អ្នកនាំសារ(មូហាំម៉ាត់)ពីអ្នកដែលប្រឆាំង(មិនតម្រង់គីបឡាត់) តែប៉ុណ្ណោះ។ ហើយតាមការពិតវាជាការធ្ងន់ធ្ងរបំផុត លើកលែង តែបណ្ដាអ្នកដែលអល់ឡោះបានចង្អុលបង្ហាញប៉ុណ្ណោះ។ ហើយ អល់ឡោះនឹងមិនធ្វើឱ្យជំនឿរបស់ពួកអ្នកបាត់បង់ឡើយ។ ពិត ប្រាកដណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ ចំពោះមនុស្សលោក។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70