وَلَئِنْ أَتَيْتَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ بِكُلِّ ءَايَةٍ مَّا تَبِعُوا۟ قِبْلَتَكَ وَمَآ أَنتَ بِتَابِعٍ قِبْلَتَهُمْ وَمَا بَعْضُهُم بِتَابِعٍ قِبْلَةَ بَعْضٍ وَلَئِنِ ٱتَّبَعْتَ أَهْوَآءَهُم مِّنۢ بَعْدِ مَا جَآءَكَ مِنَ ٱلْعِلْمِ إِنَّكَ إِذًا لَّمِنَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerហើយបើទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)នាំមកឱ្យពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យនូវរាល់ភស្តុតាងនានាក៏ដោយ ក៏ពួកគេនៅតែមិន(បែរតម្រង់)តាមទិសគិបឡាត់របស់អ្នក(ទិសពៃទុលឡោះអាល់ហារ៉ម)ដដែល ហើយអ្នកក៏ពុំមែនជាអ្នកដែលបែរ(តម្រង់)តាមទិសគិបឡាត់របស់ពួកគេ(ទិសពៃទុលមឹកទីស)ដូចគ្នាដែរ។ ហើយប្រសិនបើអ្នកដើរតាមចំណង់តណ្ហារបស់ពួកគេ ក្រោយពីចំណេះដឹង(ដ៏ត្រឹមត្រូវ)បានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ នៅខណៈនោះ រូបអ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែលបំពានជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយសូម្បីតែអ្នក(មូហាំម៉ាត់)បានផ្ដល់ជូនពួកដែល ត្រូវបានគេផ្ដល់គម្ពីរ(តាវរ៉ត និងអ៊ីញជីល)នូវរាល់ភស្ដុតាងក៏ដោយ ក៏ពួកគេមិនបានតាមគីបឡាត់របស់អ្នកដែរ។ ហើយអ្នកក៏ពុំមែនជា អ្នកតាមគីបឡាត់របស់ពួកគេដែរ។ ហើយពួកគេមួយចំនួនក៏ពុំមែន ជាអ្នកតាមគីបឡាត់របស់ពួកគេមួយចំនួនទៀតនោះដែរ។ ហើយ ជាការពិតណាស់ ប្រសិនបើអ្នកធ្វើតាមចំណង់របស់ពួកគេបន្ទាប់ពី អ្នកបានទទួលនូវចំណេះដឹង(ពីអល់ឡោះ)ហើយនោះ ពិតប្រាកដ ណាស់ប្រសិនបើដូច្នោះ អ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែល បំពាន។