يَعْتَذِرُونَ إِلَيْكُمْ إِذَا رَجَعْتُمْ إِلَيْهِمْ قُل لَّا تَعْتَذِرُوا۟ لَن نُّؤْمِنَ لَكُمْ قَدْ نَبَّأَنَا ٱللَّهُ مِنْ أَخْبَارِكُمْ وَسَيَرَى ٱللَّهُ عَمَلَكُمْ وَرَسُولُهُۥ ثُمَّ تُرَدُّونَ إِلَىٰ عَٰلِمِ ٱلْغَيْبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
Khmer Translation - Rowwad Translation Centerពួកគេ(ពុតត្បុត)នឹងនិយាយដោះសារទៅកាន់ពួកអ្នក(អ្នកមានជំនឿ)នៅពេលដែលពួកអ្នកវិលត្រឡប់(មកពីសមរភូមិ)ទៅកាន់ពួកគេវិញ។ ចូរអ្នកពោលថា៖ ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេ។ ពួកយើងមិនជឿពួកអ្នកឡើយ។ ពិតណាស់ អល់ឡោះទ្រង់បានប្រាប់ពួកយើងពីរឿងរ៉ាវរបស់ពួកអ្នកអស់ទៅហើយ។ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នឹងរង់ចាំមើលទង្វើរបស់ពួកអ្នក? ក្រោយមក គេនឹងនាំពួកអ្នកត្រឡប់ទៅកាន់(ព្រះជាម្ចាស់)អ្នកដែលដឹងបំផុតនូវប្រការអាថ៌កបាំង និងប្រការដែលលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationពួកគេ(ពួកពុតត្បុត)នឹងឆ្លើយដោះសាចំពោះពួកអ្នក(អ្នក មានជំនឿ) នៅពេលដែលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេ វិញ(ក្រោយចប់សង្គ្រាម)។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នក មិនបាច់ឆ្លើយដោះសាទេ ពួកយើងនឹងមិនជឿលើពួកអ្នកឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងពីដំណឹង(ភូតកុហក) ទាំងឡាយរបស់ពួកអ្នកអស់ហើយ។ ហើយអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់នឹងមើលឃើញអំពើរបស់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់អ្នកដែលដឹងប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។