سَيَحْلِفُونَ بِٱللَّهِ لَكُمْ إِذَا ٱنقَلَبْتُمْ إِلَيْهِمْ لِتُعْرِضُوا۟ عَنْهُمْ فَأَعْرِضُوا۟ عَنْهُمْ إِنَّهُمْ رِجْسٌ وَمَأْوَىٰهُمْ جَهَنَّمُ جَزَآءًۢ بِمَا كَانُوا۟ يَكْسِبُونَ
Khmer Translation - Rowwad Translation Centerពួកគេនឹងស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នកនៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)វិលត្រឡប់មកកាន់ពួកគេដើម្បីកុំឲ្យពួកអ្នកស្ដីបន្ទោសពួកគេ។ ហេតុនេះ ចូរពួកអ្នកងាកចេញពីពួកគេចុះ។ ពិតប្រាកដណាស់ ពួកគេមានភាពកខ្វក់។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationពួកគេនឹងស្បថជាមួយនឹងអល់ឡោះ ដើម្បី(យកចិត្ដ)ពួក អ្នក នៅពេលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេវិញ(ក្រោយ ចប់សង្គ្រាម)ដើម្បីកុំឱ្យពួកអ្នកងាកចេញពីពួកគេ។ ហេតុនេះ ចូរ ពួកអ្នកងាកចេញពីពួកគេចុះ។ ពិតប្រាកដណាស់ ពួកគេកខ្វក់។ ហើយទីជំរករបស់ពួកគេគឺនរកជើហាន់ណាំដែលជាការតបស្នងនូវ អ្វីដែលពួកគេបានប្រព្រឹត្ដ។