caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 70

ម៉ាកកah · revelation order 55 · 6:70

وَذَرِ ٱلَّذِينَ ٱتَّخَذُوا۟ دِينَهُمْ لَعِبًا وَلَهْوًا وَغَرَّتْهُمُ ٱلْحَيَوٰةُ ٱلدُّنْيَا وَذَكِّرْ بِهِۦٓ أَن تُبْسَلَ نَفْسٌۢ بِمَا كَسَبَتْ لَيْسَ لَهَا مِن دُونِ ٱللَّهِ وَلِىٌّ وَلَا شَفِيعٌ وَإِن تَعْدِلْ كُلَّ عَدْلٍ لَّا يُؤْخَذْ مِنْهَآ أُو۟لَٰٓئِكَ ٱلَّذِينَ أُبْسِلُوا۟ بِمَا كَسَبُوا۟ لَهُمْ شَرَابٌ مِّنْ حَمِيمٍ وَعَذَابٌ أَلِيمٌۢ بِمَا كَانُوا۟ يَكْفُرُونَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកដែលយកសាសនារបស់ពួកគេធ្វើជាការកំសាន្ត និងជាការលេងសើចទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតពួកគេ។ ហើយចូរអ្នកដាស់តឿន(មនុស្សលោក)តាមរយៈវា(គម្ពីរគួរអាន)ចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ សម្រាប់បុគ្គលម្នាក់ៗ គឺគ្មានអ្នកគាំពារ និងអ្នកជួយអន្តរាគមន៍ណាក្រៅពីអល់ឡោះនោះឡើយ។ ហើយបើទោះបីជាគេចង់លោះខ្លួន(ពីទណ្ឌកម្ម))ដោយថ្នូរណាមួយក៏ដោយ ក៏គេមិនទទួលយកការលោះនោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ គ្រឿងផឹករបស់ពួកគេ គឺទឹកក្តៅពុះកញ្ជ្រោល និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។
Khmer Translation - Islamic Community Development Associationហើយចូរអ្នក(មូហាំម៉ាត់)កុំរវីរវល់នឹងពួកដែលយក សាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងលេងសើច ហើយនិងពួក ដែលត្រូវជីវិតលោកិយបានបោកបញ្ឆោតពួកគេឱ្យសោះ។ តែអ្នក ត្រូវរំលឹក(ពួកគេ)តាមរយៈវា(គម្ពីរគួរអាន) ក្រែងបុគ្គលនោះត្រូវ ទទួលរងនូវអ្វី(ទារុណកម្ម)ដែលគេបានប្រព្រឹត្ដ ព្រោះរូបគេគ្មាន អ្នកណាជួយសង្គ្រោះក្រៅពីអល់ឡោះឡើយ ហើយក៏គ្មានអ្នកជួយ អន្ដរាគមន៍ដែរ។ ប្រសិនបើបុគ្គលនោះចង់លោះខ្លួនដោយជំនូនទាំង អស់ក៏មិនត្រូវគេទទួលយកដែរ។ ពួកទាំងនោះគឺជាពួកដែលត្រូវ ទទួលរងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ គ្រឿងផឹករបស់ពួកគេ (នៅក្នុងឋាននរក)គឺទឹកក្ដៅដែលកំពុងពុះ ហើយពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់ដោយសារតែអ្វីដែលពួកគេធ្លាប់ប្រឆាំង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70