caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 19

ម៉ាឌីណah · revelation order 112 · 5:19

يَٰٓأَهْلَ ٱلْكِتَٰبِ قَدْ جَآءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ عَلَىٰ فَتْرَةٍ مِّنَ ٱلرُّسُلِ أَن تَقُولُوا۟ مَا جَآءَنَا مِنۢ بَشِيرٍ وَلَا نَذِيرٍ فَقَدْ جَآءَكُم بَشِيرٌ وَنَذِيرٌ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Khmer Translation - Rowwad Translation Centerឱពួកអះលីគីតាប! ជាការពិតណាស់ អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ដល់ពួកអ្នក ក្រោយពីបានដាច់មួយរយៈពេលនូវការបញ្ជូនបណ្តាអ្នកនាំសារ ដើម្បីកុំឱ្យពួកអ្នកនិយាយដោះសារថា៖ គ្មានអ្នក(នាំសារដែល)ផ្តល់ដំណឹងរីករាយ និងព្រមានបន្លាចបានមកដល់ពួកយើងនោះទេ។ ជាការពិតណាស់ (ឥឡូវនេះ) អ្នកដែលផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច(ពោលគឺអ្នកនាំសារមូហាំម៉ាត់)នោះបានមកដល់ពួកអ្នកហើយ។ ហើយអល់ឡោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នក ដោយគេបញ្ជាក់ប្រាប់ពួកអ្នក(នូវ ការពិត)ខណៈដែលបណ្ដាអ្នកនាំសារបានកាត់ផ្ដាច់មួយរយៈ ដើម្បី កុំឱ្យពួកអ្នកនិយាយថាៈ អ្នកផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿន ព្រមានមិនបានមកដល់ពួកយើងឡើយ។ ជាការពិតណាស់ អ្នក ផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿនព្រមានបានមកដល់ពួកអ្នក។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70