caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 18

ម៉ាឌីណah · revelation order 112 · 5:18

وَقَالَتِ ٱلْيَهُودُ وَٱلنَّصَٰرَىٰ نَحْنُ أَبْنَٰٓؤُا۟ ٱللَّهِ وَأَحِبَّٰٓؤُهُۥ قُلْ فَلِمَ يُعَذِّبُكُم بِذُنُوبِكُم بَلْ أَنتُم بَشَرٌ مِّمَّنْ خَلَقَ يَغْفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُ وَلِلَّهِ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا وَإِلَيْهِ ٱلْمَصِيرُ

Khmer Translation - Rowwad Translation Centerទាំងពួកយូដា និងពួកគ្រឹស្ទានសុទ្ធតែបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាបុត្ររបស់អល់ឡោះ និងជាសំណព្វចិត្តរបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ (បើដូច្នោះមែន)ចុះហេតុអ្វីបានជាទ្រង់ដាក់ទណ្ឌកម្មពួកអ្នកព្រោះតែបាបកម្មរបស់ពួកអ្នក? ផ្ទុយទៅវិញ ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចគេឯងប៉ុណ្ណោះ។ ទ្រង់អភ័យទោសដល់ជនណាដែលទ្រង់មានចេតនា ហើយដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយចំពោះទ្រង់(តែមួយគត់) ជាកន្លែងដែលត្រូវវិលត្រឡប់។
Khmer Translation - Islamic Community Development Associationពួកយ៉ាហ៊ូទី និងណាសរ៉នីបានអះអាងថាៈ ពួកយើងគឺជា កូនរបស់អល់ឡោះ និងជាបណ្ដូលចិត្ដរបស់ទ្រង់។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ដូចេ្នះហេតុអ្វីបានជាទ្រង់ធ្វើទារុណកម្មពួកអ្នក ដោយសារតែអំពើបាបរបស់ពួកអ្នក? ផ្ទុយទៅវិញ ពួកអ្នកក៏ជា មនុស្សក្នុងចំណោមអ្នកដែលទ្រង់បានបង្កើតដែរ។ ទ្រង់អភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ធ្វើ ទារុណកម្មចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ការគ្រប់ គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមានរវាងវាទាំងពីរជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយចំពោះទ្រង់តែមួយគត់ជា កន្លែងវិលត្រឡប់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70