وَلَقَدْ أَخَذَ ٱللَّهُ مِيثَٰقَ بَنِىٓ إِسْرَٰٓءِيلَ وَبَعَثْنَا مِنْهُمُ ٱثْنَىْ عَشَرَ نَقِيبًا وَقَالَ ٱللَّهُ إِنِّى مَعَكُمْ لَئِنْ أَقَمْتُمُ ٱلصَّلَوٰةَ وَءَاتَيْتُمُ ٱلزَّكَوٰةَ وَءَامَنتُم بِرُسُلِى وَعَزَّرْتُمُوهُمْ وَأَقْرَضْتُمُ ٱللَّهَ قَرْضًا حَسَنًا لَّأُكَفِّرَنَّ عَنكُمْ سَيِّـَٔاتِكُمْ وَلَأُدْخِلَنَّكُمْ جَنَّٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ فَمَن كَفَرَ بَعْدَ ذَٰلِكَ مِنكُمْ فَقَدْ ضَلَّ سَوَآءَ ٱلسَّبِيلِ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើអម្បូរអ៊ីស្រាអែល ហើយយើងបានចាត់តាំងមនុស្សចំនួនដប់ពីរនាក់ក្នុងចំណោមពួកគេធ្វើជាមេដឹកនាំ។ អល់ឡោះបានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ដោយការជួយនិងការគាំពារ) ប្រសិនបើពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើង និងលើកតម្កើងពួកគេ ព្រមទាំងពួកអ្នកបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ប្រសើរនោះ យើងពិតជានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ អល់ឡោះបានដាក់កិច្ចសន្យា ទៅលើអំបូរអ៊ីស្រាអែល។ ហើយយើងបានបញ្ជាមូសាឱ្យជ្រើស រើសដប់ពីរនាក់អំពីពួកគេជាមេដឹកនាំ ហើយអល់ឡោះបានមាន បន្ទូលថាៈ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ក្នុងការការ ពារនិងផ្ដល់ជំនួយ) ប្រសិនបើពួកអ្នកបានបពា្ឈរសឡាត និងបាន បរិច្ចាគហ្សាកាត់ និងមានជំនឿលើបណ្ដាអ្នកនាំសាររបស់យើង និងបានជួយជ្រោមជ្រែងពួកគេ ព្រមទាំងពួកអ្នកបានឱ្យអល់ឡោះ ខ្ចីនូវកម្ចីដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ារបស់ អល់ឡោះ) យើងពិតជានឹងលុបបំបាត់ប្រការអាក្រក់ទាំងឡាយ របស់ពួកអ្នកចេញពីពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួក អ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ ដូចេ្នះ អ្នកណាហើយក្នុងចំណោមពួកអ្នកបានប្រឆាំងក្រោយពីនោះ គឺគេ ពិតជាបានវងេ្វងពីផ្លូវដែលត្រឹមត្រូវជាមិនខាន។