caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 13

ម៉ាឌីណah · revelation order 112 · 5:13

فَبِمَا نَقْضِهِم مِّيثَٰقَهُمْ لَعَنَّٰهُمْ وَجَعَلْنَا قُلُوبَهُمْ قَٰسِيَةً يُحَرِّفُونَ ٱلْكَلِمَ عَن مَّوَاضِعِهِۦ وَنَسُوا۟ حَظًّا مِّمَّا ذُكِّرُوا۟ بِهِۦ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَآئِنَةٍ مِّنْهُمْ إِلَّا قَلِيلًا مِّنْهُمْ فَٱعْفُ عَنْهُمْ وَٱصْفَحْ إِنَّ ٱللَّهَ يُحِبُّ ٱلْمُحْسِنِينَ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ ដោយសារតែការក្បត់កិច្ចសន្យារបស់ពួកគេនោះហើយ ទើបយើងបានដាក់បណ្តាសាពួកគេ ហើយយើងបានធ្វើឱ្យដួងចិត្តរបស់ពួកគេក្លាយទៅជារឹងរូស។ ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះចេញពីអត្ថន័យដើមរបស់វា ព្រមទាំងបានភ្លេច(បោះបង់)នូវកាតព្វកិច្ចមួយចំនួននៃអ្វីដែលគេបានរំឭកពួកគេអំពីវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅតែឃើញទង្វើក្បត់កើតចេញពីពួកគេ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកអភ័យទោស និងអធ្យាស្រ័យដល់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលធ្វើល្អ។
Khmer Translation - Islamic Community Development Associationដោយសារតែការបោះបង់កិច្ចសន្យារបស់ពួកគេនោះ ហើយ ទើបយើងបានដាក់បណ្ដាសាពួកគេ ហើយយើងបានធ្វើឱ្យចិត្ដ ពួកគេរឹង(មិនទទួលការពិត)។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ)ឱ្យខុសពីកន្លែងដើម(អត្ថន័យ)របស់វា ហើយពួកគេ បានភេ្លច(បោះបង់ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេ នឹងវា។ ហើយអ្នក(មូហាំម៉ាត់)នៅតែឃើញទង្វើក្បត់របស់ពួកគេ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នក អភ័យទោស និងបំភេ្លចចោលពីទោសកំហុសរបស់ពួកគេ។ ពិត ប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70