caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 90

ម៉ាឌីណah · revelation order 92 · 4:90

إِلَّا ٱلَّذِينَ يَصِلُونَ إِلَىٰ قَوْمٍۭ بَيْنَكُمْ وَبَيْنَهُم مِّيثَٰقٌ أَوْ جَآءُوكُمْ حَصِرَتْ صُدُورُهُمْ أَن يُقَٰتِلُوكُمْ أَوْ يُقَٰتِلُوا۟ قَوْمَهُمْ وَلَوْ شَآءَ ٱللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَٰتَلُوكُمْ فَإِنِ ٱعْتَزَلُوكُمْ فَلَمْ يُقَٰتِلُوكُمْ وَأَلْقَوْا۟ إِلَيْكُمُ ٱلسَّلَمَ فَمَا جَعَلَ ٱللَّهُ لَكُمْ عَلَيْهِمْ سَبِيلًا

Khmer Translation - Rowwad Translation Centerលើកលែងតែអ្នកដែលភ្ជាប់ខ្លួនជាមួយនឹងក្រុមមួយដែលរវាងពួកអ្នក(អ្នកមានជំនឿ)និងពួកគេមានកិច្ចព្រមព្រៀងជាមួយគ្នា ឬក៏ពួកដែលបានមកជួបពួកអ្នក ខណៈដែលចិត្តរបស់ពួកគេមានការធុញថប់ដោយពួកគេមិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ហើយក៏មិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមរបស់ពួកគេដែរ។ ហើយប្រសិនបើអល់ឡោះជាម្ចាស់មានចេតនា ទ្រង់ពិតជានឹងធ្វើឱ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើសង្គ្រាមឈ្នះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកគេបានដកថយ ដោយមិនធ្វើសង្គ្រាមជាមួយពួកអ្នក និងធ្វើការចរចាសន្តិភាពជាមួយពួកអ្នក ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបើកផ្លូវ(មិនអនុញ្ញាត)ឱ្យពួកអ្នកធ្វើអ្វីទៅលើពួកគេឡើយ។
Khmer Translation - Islamic Community Development Associationលើកលែងតែពួកដែលទៅសុំផ្សារភ្ជាប់ជាមួយនឹងក្រុមមួយ ដែលពួកអ្នក(មូស្លីម)និងពួកគេមានកិច្ចព្រមព្រៀងជាមួយគ្នា។ ឬពួកដែលបានមកជួបពួកអ្នកដោយចិត្ដរបស់ពួកគេមានអារម្មណ៍ ធុញថប់ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ឬធ្វើសង្គ្រាមប្រឆាំង នឹងក្រុមរបស់ពួកគេ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ ពិតជានឹងធ្វើឱ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើ សង្គ្រាមឈ្នះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកគេបានដកថយ ចេញពីពួកអ្នក ដោយមិនធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ហើយធ្វើ ការចរចារជាមួយពួកអ្នកវិញនោះ គឺអល់ឡោះមិនបើកផ្លូវ(អនុញ្ញាត)ឱ្យពួកអ្នកធ្វើអ្វីទៅលើពួកគេឡើយ(ចាប់ឬសម្លាប់ពួកគេ)។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70