caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 91

ម៉ាឌីណah · revelation order 92 · 4:91

سَتَجِدُونَ ءَاخَرِينَ يُرِيدُونَ أَن يَأْمَنُوكُمْ وَيَأْمَنُوا۟ قَوْمَهُمْ كُلَّ مَا رُدُّوٓا۟ إِلَى ٱلْفِتْنَةِ أُرْكِسُوا۟ فِيهَا فَإِن لَّمْ يَعْتَزِلُوكُمْ وَيُلْقُوٓا۟ إِلَيْكُمُ ٱلسَّلَمَ وَيَكُفُّوٓا۟ أَيْدِيَهُمْ فَخُذُوهُمْ وَٱقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ وَأُو۟لَٰٓئِكُمْ جَعَلْنَا لَكُمْ عَلَيْهِمْ سُلْطَٰنًا مُّبِينًا

Khmer Translation - Rowwad Translation Centerពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹងជួបប្រទះមួយក្រុមផ្សេងទៀត(នៃពួកគេ)មានបំណងចង់បានសុវត្ថិភាពពីពួកអ្នក និងចង់បានសុវត្ថិភាពពីក្រុមរបស់ពួកគេដែរ។ រាល់ពេលដែលពួកគេត្រូវបានគេអំពាវនាវទៅរកភាពវឹកវរ(ប្រឆាំងនឹងអល់ឡោះ និងធ្វើស្ហ៊ុិរិកចំពោះទ្រង់) ពួកគេទទួលវាយ៉ាងលឿន។ ពិតប្រាកដណាស់ ប្រសិនបើពួកគេមិនព្រមដកថយ មិនព្រមចរចារសន្តិភាពជាមួយពួកអ្នក និងមិនបញ្ឈប់ការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នកទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេ និងសម្លាប់ពួកគេចុះនៅគ្រប់ទីកន្លែងណាក៏ដោយដែលពួកអ្នកជួបពួកគេ។ ពួកទាំងនោះហើយ យើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកទៅលើពួកគេ(អាចចាប់ខ្លួន ឬសម្លាប់ពួកគេ)។
Khmer Translation - Islamic Community Development Associationពួកអ្នកនឹងជួបប្រទះក្រុមពុតត្បុតមួយផេ្សងទៀតដែល ពួកគេចង់បានសន្ដិភាពពីពួកអ្នកនិងសន្ដិភាពពីក្រុមរបស់ពួកគេ។ រាល់ពេលដែលពួកគេត្រូវគេអូសទាញទៅកាន់ប្រការស្ហ៊ីរិកវិញ ពួក គេក៏លោតចូលទៅក្នុងវាយ៉ាងលឿន។ តែបើពួកគេមិនបែរចេញពី ពួកអ្នក និងមិនព្រមចរចារជាមួយពួកអ្នក ហើយនិងមិនបពា្ឈប់ដៃ របស់ពួកគេ(អំពីការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នក)ទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេនិងសម្លាប់ពួកគេ ទោះនៅទីណាក៏ដោយ ពេលដែលពួកអ្នកបានជួបប្រទះពួកគេ។ ពីព្រោះពួកទាំងនេះហើយ ដែលយើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកក្នុងការ ចាប់ខ្លួន ឬសម្លាប់ពួកគេ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70