caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 89

ម៉ាឌីណah · revelation order 92 · 4:89

وَدُّوا۟ لَوْ تَكْفُرُونَ كَمَا كَفَرُوا۟ فَتَكُونُونَ سَوَآءً فَلَا تَتَّخِذُوا۟ مِنْهُمْ أَوْلِيَآءَ حَتَّىٰ يُهَاجِرُوا۟ فِى سَبِيلِ ٱللَّهِ فَإِن تَوَلَّوْا۟ فَخُذُوهُمْ وَٱقْتُلُوهُمْ حَيْثُ وَجَدتُّمُوهُمْ وَلَا تَتَّخِذُوا۟ مِنْهُمْ وَلِيًّا وَلَا نَصِيرًا

Khmer Translation - Rowwad Translation Centerពួកគេ(ពួកពុតត្បុត)ប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកគេបានប្រឆាំងដែរនោះ ពួកអ្នកនឹងមានភាពស្មើគ្នានឹងពួកគេដែរ។ ដូចនេះ ចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារឱ្យសោះ លុះត្រាតែពួកគេភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នកចាប់ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកជួបពួកគេ។ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារ និងជាអ្នកជួយ(ពួកអ្នក)ឱ្យសោះ។
Khmer Translation - Islamic Community Development Associationពួកគេ(ពួកពុតត្បុត)ប៉ងប្រាថ្នាចង់ឱ្យពួកអ្នកប្រឆាំងដូច អ្វីដែលពួកគេបានប្រឆាំងដែរ ពេលនោះពួកអ្នកនឹងក្លាយដូចជា ពួកគេ។ ដូចេ្នះ ចូរពួកអ្នកកុំយកពួកគេធ្វើជាសម្ព័ន្ធមិត្ដ លុះត្រាតែ ពួកគេភៀសខ្លួនក្នុងមាគ៌ា របស់អល់ឡោះ។ តែប្រសិនបើពួកគេ ងាកចេញ(អំពីអ្វីដែលពួកអ្នកបានអំពាវនាវនោះ) ចូរពួកអ្នកចាប់ ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកបានជួប ប្រទះពួកគេ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេ ធ្វើជាអ្នកគាំពារ និងជាអ្នកជំនួយឱ្យសោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70