بِئْسَمَا ٱشْتَرَوْا۟ بِهِۦٓ أَنفُسَهُمْ أَن يَكْفُرُوا۟ بِمَآ أَنزَلَ ٱللَّهُ بَغْيًا أَن يُنَزِّلَ ٱللَّهُ مِن فَضْلِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ فَبَآءُو بِغَضَبٍ عَلَىٰ غَضَبٍ وَلِلْكَٰفِرِينَ عَذَابٌ مُّهِينٌ
Khmer Translation - Rowwad Translation Centerអាក្រក់បំផុតអ្វីដែលពួកគេបានប្តូរនឹងខ្លួនរបស់ពួកគេដោយពួកគេបានប្រឆាំងចំពោះអ្វីដែលអល់ឡោះបានបញ្ចុះដោយការច្រណែនឈ្នានីស ដោយសារតែទ្រង់បានផ្តល់នូវការប្រោសប្រទានរបស់ទ្រង់(ភាពជាព្យាការីនិងការបញ្ចុះគម្ពីរគួរអាន)ឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។ ដូចនេះ ពួកគេទទួលនូវការខឹងសម្បាទ្វេដង។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។
Khmer Translation - Islamic Community Development Associationតើអាក្រក់ប៉ុណ្ណាទៅដែលពួកគេបានលក់ខ្លួនរបស់ពួកគេដោយពួកគេប្រឆាំងនឹងអ្វីដែលអល់ឡោះបានបញ្ចុះ (គម្ពីរគួរអាន) ដោយសារតែការច្រណែននឹងការបញ្ចុះរបស់អល់ឡោះនូវការប្រោសប្រទានរបស់ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ ហើយពួកគេបានទទួលនូវការខឹងសម្បាម្ដង ហើយម្ដងទៀត(ពីអល់ឡោះ)។ ហើយសម្រាប់ពួកដែលប្រឆាំងគឺទារុណកម្មយ៉ាងអាម៉ាស់បំផុត។