caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 91

ម៉ាឌីណah · revelation order 87 · 2:91

وَإِذَا قِيلَ لَهُمْ ءَامِنُوا۟ بِمَآ أَنزَلَ ٱللَّهُ قَالُوا۟ نُؤْمِنُ بِمَآ أُنزِلَ عَلَيْنَا وَيَكْفُرُونَ بِمَا وَرَآءَهُۥ وَهُوَ ٱلْحَقُّ مُصَدِّقًا لِّمَا مَعَهُمْ قُلْ فَلِمَ تَقْتُلُونَ أَنۢبِيَآءَ ٱللَّهِ مِن قَبْلُ إِن كُنتُم مُّؤْمِنِينَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកយូដា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមក(ឲ្យព្យាការីមូហាំម៉ាត់) ពួកគេបែរជានិយាយថា៖ ពួកយើងមានជំនឿចំពោះតែអ្វីដែលគេបានបញ្ចុះមកឱ្យ(បណ្តាព្យាការី)ពួកយើងប៉ុណ្ណោះ។ ហើយពួកគេបានប្រឆាំងនឹងអ្វីដែលមកក្រោយពីនោះ ដ្បិតថាវា(គម្ពីរគួរអាន)គឺជាការពិតដែលបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេថា៖ ចុះហេតុអ្វីបានកាលពីមុនពួកអ្នកសម្លាប់បណ្តាព្យាការីរបស់អល់ឡោះបែបនេះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ(ចំពោះអ្វីដែលបានបញ្ចុះមកឲ្យពួកអ្នក)មែននោះ?
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលគេបាននិយាយទៅកាន់ពួកគេ(យ៉ា- ហ៊ូទី)ថាៈ ចូរពួកអ្នកជឿនូវអ្វីដែលអល់ឡោះបានបញ្ចុះ មក(គម្ពីរ គួរអាន)។ ពួកគេបានឆ្លើយថាៈពួកយើងជឿតែអ្វីដែលគេបានបញ្ចុះមកឱ្យពួកយើងប៉ុណ្ណោះ(គម្ពីរតាវរ៉ត)។ ហើយពួកគេមិនជឿនូវអ្វីដែលក្រោយពីវាឡើយ ទោះបីគម្ពីរគួរអានជាការពិតដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេក៏ដោយ។ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ ហេតុអ្វីបានជាពួកអ្នកសម្លាប់បណ្ដាណាពីរបស់អល់ឡោះ ពិមុនៗប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70