يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَنفِقُوا۟ مِن طَيِّبَٰتِ مَا كَسَبْتُمْ وَمِمَّآ أَخْرَجْنَا لَكُم مِّنَ ٱلْأَرْضِ وَلَا تَيَمَّمُوا۟ ٱلْخَبِيثَ مِنْهُ تُنفِقُونَ وَلَسْتُم بِـَٔاخِذِيهِ إِلَّآ أَن تُغْمِضُوا۟ فِيهِ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ غَنِىٌّ حَمِيدٌ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្ដិល្អៗមួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យសម្បត្តិដើម្បីបរិច្ចាគឡើយ ខណៈដែលពួកអ្នកខ្លួនឯងក៏មិនពេញចិត្តនឹងទទួលយកវានោះដែរ លើកលែងតែទទួលយកវាទាំងបិទភ្នែក(មិនពេញចិត្ត)ប៉ុណ្ណោះ។ ហើយចូរពួកអ្នកដឹងចុះថា៖ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរបរិច្ចាគទ្រព្យសម្បត្ដិ ល្អ(ស្របច្បាប់)មួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃ ភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួក អ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យនោះដើម្បីបរិច្ចាគ នោះឡើយ។ (ប្រសិនបើគេឱ្យអ្វីដែលមិនល្អដល់ពួកអ្នកវិញ) ហើយ ពួកអ្នកក៏មិនទទួលយកវាដែរ លើកលែងតែពួកអ្នកទទួលយកវា ទាំងបិទភ្នែកប៉ុណ្ណោះ។ ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះមហាមានស្ដុកស្ដម្ភជាទីកោតសរសើរបំផុត។