أَيَوَدُّ أَحَدُكُمْ أَن تَكُونَ لَهُۥ جَنَّةٌ مِّن نَّخِيلٍ وَأَعْنَابٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ لَهُۥ فِيهَا مِن كُلِّ ٱلثَّمَرَٰتِ وَأَصَابَهُ ٱلْكِبَرُ وَلَهُۥ ذُرِّيَّةٌ ضُعَفَآءُ فَأَصَابَهَآ إِعْصَارٌ فِيهِ نَارٌ فَٱحْتَرَقَتْ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلْـَٔايَٰتِ لَعَلَّكُمْ تَتَفَكَّرُونَ
Khmer Translation - Rowwad Translation Centerតើជនណាក្នុងចំណោមពួកអ្នកពេញចិត្តចង់បានចម្ការលើ្ម និងចម្ការទំពាំងបាយជូរដែលមានទន្លេហូរកាត់ពីក្រោមវា ដោយនៅក្នុងចម្ការនោះ ពោរពេញដោយផលានុផលល្អៗជាច្រើនប្រភេទ។ លុះដល់ពេលដែលជននោះមានវ័យចាស់ជរា ព្រមទាំងមានកូនចៅតូចៗទន់ខ្សោយជាច្រើន ស្រាប់តែចម្ការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ (តើមានអ្នកចង់បានបែបនេះដែរឬទេ?) ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់ប្រាប់ដល់ពួកអ្នកនូវបណ្តាភស្តុតាងជាច្រើន សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
Khmer Translation - Islamic Community Development Associationតើអ្នកណាក្នុងចំណោមពួកអ្នកចង់បានចំការលើ្ម និង ទំពាំងបាយជូរដែលមានទនេ្លហូរកាត់ពីក្រោមវា។ នៅក្នុងចំការ នោះសំបូរដោយផលានុផលសម្រាប់ជននោះ។ ហើយនៅពេល ជននោះចាស់ជរា និងមានកូនចៅតូចៗជាច្រើន ស្រាប់តែចំការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ ដូចេ្នះ ដែរ អល់ឡោះបញ្ជាក់ប្រាប់់ពួកអ្នកនូវភស្ដុតាងទាំងឡាយដើម្បីឱ្យពួកអ្នកពិចារណា។