فَهَزَمُوهُم بِإِذْنِ ٱللَّهِ وَقَتَلَ دَاوُۥدُ جَالُوتَ وَءَاتَىٰهُ ٱللَّهُ ٱلْمُلْكَ وَٱلْحِكْمَةَ وَعَلَّمَهُۥ مِمَّا يَشَآءُ وَلَوْلَا دَفْعُ ٱللَّهِ ٱلنَّاسَ بَعْضَهُم بِبَعْضٍ لَّفَسَدَتِ ٱلْأَرْضُ وَلَٰكِنَّ ٱللَّهَ ذُو فَضْلٍ عَلَى ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerពេលនោះពួកគេបានធ្វើឱ្យសត្រូវរបស់ពួកគេទទួលបរាជ័យដោយការអនុញ្ញាតពីអល់ឡោះ ហើយព្យាការីហ្ទាវូទក៏បានសម្លាប់ជើលូត។ ហើយអល់ឡោះបានប្រទាននូវអំណាចជាស្តេចផែនដីនិងគតិបណ្ឌិត(ភាពជាព្យាការី) ព្រមទាំងបានបង្រៀនដល់គាត់នូវអ្វីដែលទ្រង់មានចេតនា។ ហើយប្រសិនបើអល់ឡោះមិនទប់ទល់នឹងមនុស្សមួយចំនួន(ដែលបង្កវិនាសកម្ម)ដោយមនុស្សមួយចំនួនទៀតទេនោះ ច្បាស់ជាផែនដីនឹងត្រូវវិនាសអន្តរាយជាមិនខាន។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់មានក្តីសប្បុរសចំពោះពិភពទាំងអស់។
Khmer Translation - Islamic Community Development Associationហើយពួកគេក៏បានធ្វើឱ្យសត្រូវបរាជ័យដោយមានការ អនុញ្ញាតពីអល់ឡោះ ហើយដាវូដក៏បានសម្លាប់ជើលូត។ បន្ទាប់ មកអល់ឡោះបានប្រទានតំណែងជាសេ្ដច និងជាណាពីឱ្យទៅដាវូដ ព្រមទាំងបានបង្រៀនដល់គាត់អំពីអ្វីដែលទ្រង់មានចេតនា។ ហើយ ប្រសិនបើគ្មានការទប់ស្កាត់របស់អល់ឡោះចំពោះមនុស្សលោកពី ក្រុមមួយ(អ្នកមានជំនឿ)ទៅក្រុមមួយ(អ្នកគ្មានជំនឿ)ទេនោះ ប្រាកដជាផែនដីនេះត្រូវវិនាសអន្ដរាយ តែអល់ឡោះមានក្ដីមេត្ដា ករុណាលើពិភពទាំងអស់។