وَٱلْوَٰلِدَٰتُ يُرْضِعْنَ أَوْلَٰدَهُنَّ حَوْلَيْنِ كَامِلَيْنِ لِمَنْ أَرَادَ أَن يُتِمَّ ٱلرَّضَاعَةَ وَعَلَى ٱلْمَوْلُودِ لَهُۥ رِزْقُهُنَّ وَكِسْوَتُهُنَّ بِٱلْمَعْرُوفِ لَا تُكَلَّفُ نَفْسٌ إِلَّا وُسْعَهَا لَا تُضَآرَّ وَٰلِدَةٌۢ بِوَلَدِهَا وَلَا مَوْلُودٌ لَّهُۥ بِوَلَدِهِۦ وَعَلَى ٱلْوَارِثِ مِثْلُ ذَٰلِكَ فَإِنْ أَرَادَا فِصَالًا عَن تَرَاضٍ مِّنْهُمَا وَتَشَاوُرٍ فَلَا جُنَاحَ عَلَيْهِمَا وَإِنْ أَرَدتُّمْ أَن تَسْتَرْضِعُوٓا۟ أَوْلَٰدَكُمْ فَلَا جُنَاحَ عَلَيْكُمْ إِذَا سَلَّمْتُم مَّآ ءَاتَيْتُم بِٱلْمَعْرُوفِ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
Khmer Translation - Rowwad Translation Centerហើយមាតាទាំងឡាយគប្បីបំបៅកូនៗរបស់ពួកនាងរយៈពេលពីរឆ្នាំពេញសម្រាប់ជនណាដែលមានបំណងចង់បំពេញឱ្យគ្រប់នូវការបំបៅ(កូនរបស់ខ្លួន)។ ហើយចាំបាច់លើឪពុកទារក ត្រូវផ្គត់ផ្គង់ជីវភាព និងសម្លៀកបំពាក់ដល់ពួកនាង(ទៅតាមលទ្ធភាព)ដោយសមរម្យ។ អល់ឡោះមិនដាក់បន្ទុកទៅលើនរណាម្នាក់ឱ្យហួសពីលទ្ធភាពរបស់គេឡើយ។ ហើយចំពោះឪពុកម្តាយមិនត្រូវបានអនុញ្ញាតឱ្យយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើឱ្យប៉ះពាល់ដល់ភាគីម្ខាងទៀតឡើយ។ ហើយចំពោះអ្នកដែលទទួលមរតកទារក(អាណាព្យាបាល) គឺត្រូវទទួលបន្ទុកបំពេញកាតព្វកិច្ចដូចឪពុកទារកនោះផងដែរ។ ប្រសិនបើគេទាំងពីរ(ឪពុកម្តាយ)ចង់ផ្តាច់ដោះកូនមុនពេលគ្រប់រយៈពេលពីរឆ្នាំ ហើយគេទាំងពីរបានពិភាក្សាព្រមព្រៀងគ្នានោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរ(ក្នុងការធ្វើដូច្នោះ)។ ហើយប្រសិនបើពួកអ្នកចង់ស្វែងរកអ្នកបំបៅ(ម៉ែដោះ)ឱ្យកូនៗរបស់ពួកអ្នក ក៏គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកប្រគល់ឲ្យពួកគេនូវអ្វីដែលពួកអ្នកបាននាំមក(ជាថ្លៃឈ្នួល)ដោយសមរម្យ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ អល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយម្ដាយទាំងឡាយគប្បីបំបៅកូនរបស់ខ្លួនក្នុងរយៈ ពេលពីរឆ្នាំពេញសម្រាប់អ្នកណា(ឪពុកម្ដាយ)ដែលចង់បំពេញការ បំបៅនេះ។ ហើយឪពុករបស់ទារកនោះតម្រូវឱ្យផ្ដល់ម្ហូបអាហារ និងសំលៀកបំពាក់ដល់ម្ដាយទារកតាមលទ្ធភាព។ អល់ឡោះមិន ដាក់បន្ទុកទៅលើនរណាម្នាក់ឱ្យហួសពីលទ្ធភាពរបស់គេឡើយ។ ចូរកុំឱ្យឪពុកម្ដាយយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើអំពើ មិនគប្បីទៅលើគ្នាទៅវិញទៅមកឱ្យសោះ។ ហើយចំពោះអ្នកដែល ទទួលកេរមរតក(ពីឪពុករបស់ទារក)ក៏ត្រូវទទួលបន្ទុកដូច្នោះដែរ។ ហើយប្រសិនបើឪពុកម្ដាយចង់ផ្ដាច់ការបំបៅដោះកូន(មុនគំរប់រយៈ ពេលពីរឆាំ្ន) ដោយមានការពិភាក្សានិងឯកភាពគ្នាពីពួកគេទាំងពីរ ហើយនោះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកគេទាំងពីរឡើយ។ តែ ប្រសិនបើពួកអ្នកចង់រកអ្នកបំបៅកូនរបស់ពួកអ្នក ក៏គ្មានទោសពៃរ៍ អ្វីដែរចំពោះពួកអ្នក កាលណាពួកអ្នកបានផ្ដល់កម្រៃដោយសមរម្យ នោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិត ប្រាកដណាស់ អល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។