caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 198

ម៉ាឌីណah · revelation order 87 · 2:198

لَيْسَ عَلَيْكُمْ جُنَاحٌ أَن تَبْتَغُوا۟ فَضْلًا مِّن رَّبِّكُمْ فَإِذَآ أَفَضْتُم مِّنْ عَرَفَٰتٍ فَٱذْكُرُوا۟ ٱللَّهَ عِندَ ٱلْمَشْعَرِ ٱلْحَرَامِ وَٱذْكُرُوهُ كَمَا هَدَىٰكُمْ وَإِن كُنتُم مِّن قَبْلِهِۦ لَمِنَ ٱلضَّآلِّينَ

Khmer Translation - Rowwad Translation Centerគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ដោយគ្រាន់តែពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់ពួកអ្នក(ក្នុងអំឡុងពេលធ្វើហាជ្ជីនោះ)។ ហើយនៅពេលដែលពួកអ្នកបានបំពេញកិច្ចការ(ហាជ្ជី)នៅឯតំបន់អារ៉ហ្វះរួចរាល់ហើយនោះ ចូរពួកអ្នករំឭកចំពោះអល់ឡោះនៅឯម៉ាស្ហអារិលហារ៉ម(ដែលស្ថិតនៅទឹកដីមុហ្សហ្ទាលីហ្វះ)ចុះ។ ហើយចូរពួកអ្នករំឭកចំពោះទ្រង់ដូចដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ខណៈដែលកាលពីមុន ពួកអ្នកស្ថិតក្នុងចំណោមពួកដែលវង្វេង។
Khmer Translation - Islamic Community Development Associationពួកអ្នកគ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកស្វែងរក លាភសក្ការៈ(តាមរយៈជំនួញក្នុងពេលដែលពួកអ្នកធ្វើហាជ្ជី)ពី ម្ចាស់របស់ពួកអ្នក។ ហើយនៅពេលដែលពួកអ្នកវិលត្រឡប់ពី អារ៉ហ្វះ វិញ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះនៅឯម៉ាស្ហ-អារីលហារ៉ម។ ហើយចូរពួកអ្នករំលឹកទៅចំពោះទ្រង់ដូចអ្វីដែល ទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ហើយពួកអ្នកកាលពីមុនពិតជា ស្ថិតនៅក្នុងចំណោមពួកដែលវងេ្វង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70