ٱلْحَجُّ أَشْهُرٌ مَّعْلُومَٰتٌ فَمَن فَرَضَ فِيهِنَّ ٱلْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِى ٱلْحَجِّ وَمَا تَفْعَلُوا۟ مِنْ خَيْرٍ يَعْلَمْهُ ٱللَّهُ وَتَزَوَّدُوا۟ فَإِنَّ خَيْرَ ٱلزَّادِ ٱلتَّقْوَىٰ وَٱتَّقُونِ يَٰٓأُو۟لِى ٱلْأَلْبَٰبِ
Khmer Translation - Rowwad Translation Center(ពេលវេលានៃ)ការធ្វើធម្មយាត្រាហាជ្ជី គឺស្ថិតក្នុងបណ្តាខែដែលត្រូវបានគេដឹងយ៉ាងច្បាស់ ។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ (ក្រោយពេលកាន់តំណមអៀហរ៉មរួចហើយ) គឺមិនត្រូវរួមដំណេក មិនត្រូវប្រព្រឹត្តអំពើល្មើស(ចំពោះអល់ឡោះ) ហើយក៏មិនត្រូវឈ្លោះប្រកែកគ្នាក្នុងអំឡុងពេលនៃការធ្វើហាជ្ជីនោះដែរ។ ហើយអំពើល្អណាក៏ដោយដែលពួកអ្នកបានសាងនោះ គឺអល់ឡោះទ្រង់ពិតជាជ្រាបដឹងអំពីវា។ ហើយចូរពួកអ្នកត្រៀមស្បៀង។ ជាការពិតណាស់ ស្បៀងដែលប្រសើរបំផុតនោះ គឺការកោតខ្លាចអល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើងឱបញ្ញាជនទាំងឡាយ។
Khmer Translation - Islamic Community Development Associationពេលវេលាធ្វើហាជ្ជីគឺក្នុងអំឡុងខែដែលត្រូវបានគេដឹង យ៉ាងច្បាស់ ។ ហើយអ្នកណាដែលបានបំពេញកាតព្វកិច្ចហាជ្ជីក្នុង អំឡុងខែទាំងនេះ គេមិនត្រូវរួមភេទនិងមិនត្រូវល្មើសនឹងបទ បញ្ជា ផេ្សងៗរបស់អល់ឡោះ ហើយមិនត្រូវឈ្លោះប្រកែកគ្នាក្នុង ពេលកំពុងធ្វើហាជ្ជីឡើយ។ ហើយអំពើល្អណាមួយដែលពួកអ្នក សាងគឺអល់ឡោះដឹងទាំងអស់។ ហើយចូរពួកអ្នកនាំស្បៀងអាហារ ទៅជាមួយផង ជាការពិតណាស់ស្បៀងដ៏ល្អបំផុតនោះគឺការកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចយើង ឱបញ្ញាជន ទាំងឡាយ.