caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ibrahim វាក្យខណ្ឌ 22

ម៉ាកកah · revelation order 72 · 14:22

وَقَالَ ٱلشَّيْطَٰنُ لَمَّا قُضِىَ ٱلْأَمْرُ إِنَّ ٱللَّهَ وَعَدَكُمْ وَعْدَ ٱلْحَقِّ وَوَعَدتُّكُمْ فَأَخْلَفْتُكُمْ وَمَا كَانَ لِىَ عَلَيْكُم مِّن سُلْطَٰنٍ إِلَّآ أَن دَعَوْتُكُمْ فَٱسْتَجَبْتُمْ لِى فَلَا تَلُومُونِى وَلُومُوٓا۟ أَنفُسَكُم مَّآ أَنَا۠ بِمُصْرِخِكُمْ وَمَآ أَنتُم بِمُصْرِخِىَّ إِنِّى كَفَرْتُ بِمَآ أَشْرَكْتُمُونِ مِن قَبْلُ إِنَّ ٱلظَّٰلِمِينَ لَهُمْ عَذَابٌ أَلِيمٌ

Khmer Translation - Rowwad Translation Centerនៅពេលដែលកិច្ចការទាំងអស់បានសម្រេចហើយនោះ ស្ហៃតនបាននិយាយថា៖ ជាការពិតណាស់ អល់ឡោះបានសន្យានឹងពួកអ្នកនូវការសន្យាមួយដែលពិតប្រាកដ។ ហើយខ្ញុំក៏បានសន្យានឹងពួកអ្នកដែរ តែខ្ញុំបានក្បត់សន្យាជាមួយពួកអ្នក។ ខ្ញុំគ្មានអំណាចអ្វីលើពួកអ្នក(ដែលអាចឲ្យពួកអ្នកដើរតាម)នោះឡើយ ក្រៅតែពីខ្ញុំគ្រាន់តែអំពាវនាវពួកអ្នកប៉ុណ្ណោះ ហើយពួកអ្នកក៏បានតាមខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិនមែនជាអ្នកដែលអាចជួយការពារពួកអ្នក(ពីទណ្ឌកម្ម)នោះឡើយ ហើយពួកអ្នកក៏មិនមែនជាអ្នកដែលអាចជួយការពារខ្ញុំបាននោះដែរ។ ខ្ញុំសូមបដិសេធចំពោះការដែលពួកអ្នកយកខ្ញុំធ្វើជាដៃគូរួមជាមួយអល់ឡោះកាលពីមុន(ក្នុងលោកិយ)។ ពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationហើយស្ហៃតនបាននិយាយនៅពេលដែលត្រូវបានគេកាត់សេចក្ដីថា ពិតប្រាកដណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺជាការសន្យាមួយដែលពិតប្រាកដ។ ចំណែកខ្ញុំបានសន្យាជាមួយ ពួកអ្នកមែន តែខ្ញុំបានក្បត់ពាក្យសន្យាជាមួយពួកអ្នក។ ហើយខ្ញុំ គ្មានអំណាចអ្វីចំពោះពួកអ្នកក្រៅពីបានអំពាវនាវពួកអ្នក(ឱ្យធ្វើខុស)ឡើយ តែពួកអ្នកបានឆ្លើយតបចំពោះខ្ញុំ។ ហេតុនេះ ចូរពួក អ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិន មែនជាអ្នកជួយពួកអ្នកទេ ហើយពួកអ្នកក៏មិនមែនជាអ្នកជួយខ្ញុំ ដែរ។ ពិតប្រាកដណាស់ ខ្ញុំបានដកខ្លួនពីអ្វីដែលពួកអ្នកបានយកខ្ញុំ ធ្វើជាស្ហ៊ីរិកកាលពីមុន។ ពិតប្រាកដណាស់ ពួកដែលបំពានពួកគេ នឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70