وَأُدْخِلَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ جَنَّٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا بِإِذْنِ رَبِّهِمْ تَحِيَّتُهُمْ فِيهَا سَلَٰمٌ
Khmer Translation - Rowwad Translation Centerហើយគេនឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅទីនោះជាអមតៈដោយការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេ។ ការស្វាគមន៍របស់ពួកគេនៅក្នុងនោះ គឺសាឡាម(សន្តិភាព)។
Khmer Translation - Islamic Community Development Associationហើយគេនឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌នានា ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេរស់នៅក្នុងនោះជាអមតៈដោយមាន ការអនុញ្ញាតពីម្ចាស់របស់ពួកគេ។ ការស្វាគមន៍សម្រាប់ពួកគេនៅ ក្នុងនោះគឺការជូនពរឱ្យមានសន្ដិភាព(ពីអល់ឡោះ ម៉ាឡាអ៊ីកាត់ និងអ្នកមានជំនឿ)។