وَلَوْ أَنَّ قُرْءَانًا سُيِّرَتْ بِهِ ٱلْجِبَالُ أَوْ قُطِّعَتْ بِهِ ٱلْأَرْضُ أَوْ كُلِّمَ بِهِ ٱلْمَوْتَىٰ بَل لِّلَّهِ ٱلْأَمْرُ جَمِيعًا أَفَلَمْ يَا۟يْـَٔسِ ٱلَّذِينَ ءَامَنُوٓا۟ أَن لَّوْ يَشَآءُ ٱللَّهُ لَهَدَى ٱلنَّاسَ جَمِيعًا وَلَا يَزَالُ ٱلَّذِينَ كَفَرُوا۟ تُصِيبُهُم بِمَا صَنَعُوا۟ قَارِعَةٌ أَوْ تَحُلُّ قَرِيبًا مِّن دَارِهِمْ حَتَّىٰ يَأْتِىَ وَعْدُ ٱللَّهِ إِنَّ ٱللَّهَ لَا يُخْلِفُ ٱلْمِيعَادَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើគម្ពីរគួរអានអាចធ្វើឱ្យភ្នំទាំងឡាយរំកិល(ចេញពីកន្លែងរបស់វា) ឬធ្វើឱ្យផែនដីបែកខ្ញែក ឬធ្វើឱ្យមនុស្សស្លាប់អាចនិយាយបាន(នោះវានឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ដូចអ្វីដែលពួកគេទាមទារមិនខាន)។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ដូច្នេះ តើបណ្តាអ្នកដែលមានជំនឿមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនា នោះទ្រង់នឹងចង្អុលបង្ហាញមនុស្សលោកទាំងអស់ជាមិនខាន។ ហើយចំពោះពួកដែលប្រឆាំង ពួកគេនៅតែបន្តទទួលរងនូវគ្រោះមហន្តរាយដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅឋានរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនក្បត់សន្យាឡើយ។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើគម្ពីរគួរអាន(ត្រូវបានគេសូត្រ) គឺភ្នំនានា ត្រូវបានរំកិលដោយសារវា ឬផែនដីត្រូវបានបែកខ្ញែក ដោយសារវា ឬមួយសាកសពទាំងឡាយត្រូវបានគេធ្វើឱ្យចេះនិយាយដោយសារ វា។ ផ្ទុយទៅវិញកិច្ចការទាំងអស់ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់។ តើបណ្ដាអ្នកដែលមានជំនឿមិនបានដឹងទេឬថា ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ប្រាកដជាចង្អុលបង្ហាញចំពោះមនុស្ស លោកទាំងអស់។ ហើយពួកដែលបានប្រឆាំងនោះក្ដីអន្ដរាយនៅតែ បន្ដធ្លាក់លើពួកគេ ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ ឬមហន្ដរាយនឹងកើតឡើងនៅជិតលំនៅដ្ឋានរបស់ពួកគេរហូតទាល់តែកិច្ចសន្យារបស់អល់ឡោះមកដល់។ ពិតប្រាកដណាស់ អល់ឡោះមិនក្បត់កិច្ចសន្យាឡើយ។