وَٱتْلُ عَلَيْهِمْ نَبَأَ نُوحٍ إِذْ قَالَ لِقَوْمِهِۦ يَٰقَوْمِ إِن كَانَ كَبُرَ عَلَيْكُم مَّقَامِى وَتَذْكِيرِى بِـَٔايَٰتِ ٱللَّهِ فَعَلَى ٱللَّهِ تَوَكَّلْتُ فَأَجْمِعُوٓا۟ أَمْرَكُمْ وَشُرَكَآءَكُمْ ثُمَّ لَا يَكُنْ أَمْرُكُمْ عَلَيْكُمْ غُمَّةً ثُمَّ ٱقْضُوٓا۟ إِلَىَّ وَلَا تُنظِرُونِ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកគេ(ពួកមុស្ហរីគីន)នូវរឿងរ៉ាវរបស់ព្យាការីនួហ នៅពេលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការដាស់រំឭករបស់ខ្ញុំពីភស្តុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នកនោះ ជាការពិតណាស់ ចំពោះអល់ឡោះ(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត។ ហេតុនេះ ចូរពួកអ្នករៀបចំកិច្ចការរបស់ពួកអ្នក និងហៅព្រះនានារបស់ពួកអ្នក(ឱ្យពួកគេមកជួយពួកអ្នក)ចុះ។ បន្ទាប់មក ចូរកុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿងអាថ៌កំបាំងឱ្យសោះ(សូមធ្វើវាដោយបើកចំហ)។ ក្រោយមកទៀត ចូរពួកអ្នកធ្វើទារុណកម្មលើខ្ញុំមកចុះ និងមិនត្រូវពន្យារពេលដល់ខ្ញុំឡើយ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេអំពីប្រវត្ដិរបស់នួហ នៅពេលគាត់បានពោលទៅកាន់ប្រជាជនរបស់គាត់ថាៈ ឱប្រជាជន របស់ខ្ញុំ. ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការក្រើនរំលឹករបស់ខ្ញុំតាម រយៈភស្ដុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នក នោះ ដូចេ្នះចំពោះអល់ឡោះតែមួយគត់ ដែលខ្ញុំប្រគល់ការទុកចិត្ដ។ ហេតុនេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នក និងម្ចាស់របស់ ពួកអ្នកមក បន្ទាប់មកកុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿង អាថ៌កំបាំងចំពោះពួកអ្នកឱ្យសោះ(ធ្វើដោយចំហ)។ ក្រោយមកចូរ ពួកអ្នកដាក់ទោសខ្ញុំ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ។