قُلْ مَنْ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِىٓ أَخْرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزْقِ قُلْ هِىَ لِلَّذِينَ ءَامَنُوا۟ فِى ٱلْحَيَوٰةِ ٱلدُّنْيَا خَالِصَةً يَوْمَ ٱلْقِيَٰمَةِ كَذَٰلِكَ نُفَصِّلُ ٱلْـَٔايَٰتِ لِقَوْمٍ يَعْلَمُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកដាក់បម្រាមលើពួកអ្នកមិនឲ្យស្លៀកសម្លៀកបំពាក់ល្អៗដែលអល់ឡោះបានផ្តល់ឲ្យខ្ញុំបម្រើរបស់ទ្រង់ និងចំណីអាហារល្អៗដែលទ្រង់បានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រការទាំងនេះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(និងអ្នកផ្សេងក្រៅពីពួកគេ)នៅក្នុងជីវិតលោកិយនេះ តែវាគឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវបណ្តាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។
Khmer Translation - Islamic Community Development Associationចូរអ្នកពោលថាៈ តើអ្នកណាបានហាមឃាត់ពួកអ្នកនូវ សំលៀកបំពាក់ស្អាត និងលាភសក្ការៈដែលល្អ ដែលអល់ឡោះបាន ផ្ដល់ឱ្យបណ្ដាខ្ញុំរបស់ទ្រង់នោះ? ចូរអ្នកពោលថាៈ វាគឺសម្រាប់បណ្ដា អ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយនេះ ជាពិសេសគឺ (សម្រាប់ពួកគេ)នៅថ្ងៃបរលោក។ ដូច្នោះដែរ យើងបញ្ជាក់ ភសុ្ដតាងជាច្រើន(ច្បាប់អ៊ីស្លាម)យ៉ាងច្បាស់សម្រាប់ក្រុមដែល ចេះដឹង។