قُلْ إِنَّمَا حَرَّمَ رَبِّىَ ٱلْفَوَٰحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَٱلْإِثْمَ وَٱلْبَغْىَ بِغَيْرِ ٱلْحَقِّ وَأَن تُشْرِكُوا۟ بِٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ سُلْطَٰنًا وَأَن تَقُولُوا۟ عَلَى ٱللَّهِ مَا لَا تَعْلَمُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ព្រះជាម្ចាស់របស់ខ្ញុំបានហាមឃាត់មិនឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ទាំងឡាយ មិនថាដោយបើកចំហ ឬលាក់បាំងឡើយ។ ទ្រង់ក៏បានហាមឃាត់ពីអំពើបាបទាំងឡាយ និងការបំពារបំពាន(លើគ្នា)ដោយអយុត្តិធម៌ និងមិនឱ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងមិនឲ្យពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះឡើយ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតម្ចាស់របស់ខ្ញុំ បានហាមឃាត់ពីការប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយ ទោះបីជា លាតត្រដាង ឬលាក់បាំងពីវាក៏ដោយ។ ហើយ(ទ្រង់បានហាម ឃាត់ទៀត)អំពីការប្រព្រឹត្ដបាបកម្ម និងការបំពានក្រៅពីការពិត ហើយនិងពួកស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភសុ្ដតាងណាមួយចំពោះវា ព្រមទាំងពួកដែលនិយាយបំផ្លើសលើ អល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។