يَسْـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرْسَىٰهَا قُلْ إِنَّمَا عِلْمُهَا عِندَ رَبِّى لَا يُجَلِّيهَا لِوَقْتِهَآ إِلَّا هُوَ ثَقُلَتْ فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ لَا تَأْتِيكُمْ إِلَّا بَغْتَةً يَسْـَٔلُونَكَ كَأَنَّكَ حَفِىٌّ عَنْهَا قُلْ إِنَّمَا عِلْمُهَا عِندَ ٱللَّهِ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ
Khmer Translation - Rowwad Translation Centerពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នកពោលចុះថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ គ្មាននរណាម្នាក់ដែលដឹងពីពេលវេលាកំណត់របស់វាឡើយ គឺមានតែទ្រង់ប៉ុណ្ណោះ។ វាជារឿងអាថ៌កំបាំងបំផុតទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ វានឹងមិនមកដល់ពួកអ្នកឡើយ លើកលែងតែភ្លាមៗ(មួយរំពេច)។ ពួកគេសួរអ្នកហាក់បីដូចជាអ្នកប្រាថ្នាចង់ដឹងអំពីវា។ ចូរអ្នកពោលថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់) ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ(ថាមានតែទ្រង់ដែលដឹងពីរឿងនោះ)។
Khmer Translation - Islamic Community Development Associationពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃបរលោកថាៈ តើ ពេលណាទើបវាកើតឡើង? ចូរអ្នកពោលថាៈ តាមពិតការដឹងពី បញ្ហាវានៅលើម្ចាស់របស់ខ្ញុំតែមួយគត់។ គ្មាននរណាម្នាក់អាច បញ្ជាក់ប្រាប់ពីពេលកំណត់របស់វាក្រៅពីទ្រង់ឡើយ។ វាអាថ៌កំបាំង បំផុតសម្រាប់អ្នកដែលរស់នៅលើមេឃជាច្រើនជាន់ និងផែនដី។ វានឹងកើតឡើងដល់ពួកអ្នកភ្លាមៗ។ ពួកគេសួរអ្នកហាក់ដូចជាអ្នក ដឹងពិតប្រាកដអំពីបញ្ហានេះ។ ចូរអ្នកពោលថាៈ ជាការពិតណាស់ ការដឹងពីបញ្ហារបស់វាគឺនៅលើអល់ឡោះតែមួយគត់ តែមនុស្ស ភាគច្រើនមិនដឹងឡើយ។