قُل لَّآ أَمْلِكُ لِنَفْسِى نَفْعًا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُ وَلَوْ كُنتُ أَعْلَمُ ٱلْغَيْبَ لَٱسْتَكْثَرْتُ مِنَ ٱلْخَيْرِ وَمَا مَسَّنِىَ ٱلسُّوٓءُ إِنْ أَنَا۠ إِلَّا نَذِيرٌ وَبَشِيرٌ لِّقَوْمٍ يُؤْمِنُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយក៏មិនអាចការពារគ្រោះថ្នាក់(ចេញពីខ្លួនខ្ញុំ)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងទទួលបានប្រការល្អជាច្រើនជាមិនខាន ហើយប្រការអាក្រក់ក៏មិនអាចមកប៉ះពាល់រូបខ្ញុំនោះដែរ។ តាមពិតរូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកព្រមានបន្លាច និងផ្តល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពផ្ដល់ផល ប្រយោជន៍សម្រាប់ខ្លួនរបស់ខ្ញុំ និងរុញច្រានភាពគ្រោះថ្នាក់ចេញ ពីខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានចេតនា ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងនៃអាថ៌កំបាំង ខ្ញុំពិតជានឹងបង្កើននូវ អំពើល្អយ៉ាងច្រើន ហើយគ្មានអំពើអាក្រក់ណាមកបៀតបៀនរូប ខ្ញុំបានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន និងផ្ដល់ ដំំណឹងរីករាយដល់ក្រុមដែលមានជំនឿនោះឡើយ។